​ឯកឧត្តម​​ ឃួង​ ស្រេង​ ទទួលអំណោយ អង្ករជាង១៥០តោន ពីក្រសួងកសិកម្ម និងកងទ័ព ដើម្បីចែក ជួនពលរដ្ឋដែលកំពុង បិទខ្ទប់នៅតំបន់ក្រហម

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយ ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយ ឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀង អាហារដែលក្នុងនោះ មានអង្ករជាង១៥០តោន ប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែល រងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរ ពីជម្ងឺរាតត្បាតកូវីដ-១៩ ពិសេសប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់ នៅក្នុងតំបន់ក្រហម។

ពិធីប្រគល់និងទទួល ស្បៀងអាហារខាងលើនេះ បានធ្វើឡើងនា រសៀលថ្ងៃទី៣០ មេសា ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយ​ឯកឧត្តម​ វេង សាខុន និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក កែវ ស៊ីមនិង​ឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។

អំណោយដែលប្រគល់ជូន ដោយ​ឯកឧត្ដម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មាន អង្ករចំនួន៧៨តោន ដែលអង្ករទាំងនេះ បានមកពីការជួយ ឧបត្ថមពីរាជរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រគល់មកឱ្យកម្ពុជា ។

ចំណែកឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយ មកប្រគល់ជូនសាលា រាជធានីភ្នំពេញ រួមមាន អង្ករ៧៥តោន ត្រីខ ៣០០កេស ទឹកស៊ីអ៊ីវ ៣០០០យួរ ទឹកត្រី ៣០០០ យួរ និងមី៦០០០ កេសតូច ដើម្បីយកទៅចែក ជូនប្រជាពលរដ្ឋ ដែលរងគ្រោះឬប៉ះពាល់ ធ្ងន់ធ្ងរពីជម្ងឺ រាតត្បាតកូវីដ-១៩ នៅក្នុងតំបន់ក្រហម។

ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញបានមាន ប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា រាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំ ងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាងឱ្យនាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននាំយក ស្បៀងអាហារទាំងនេះ មកប្រគល់ជូនរដ្ឋ បាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែល រងគ្រោះឬរងផលប៉ះ ពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩នៅតំបន់ក្រហម ។

កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការ អំពាវនាវរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធាន ការទប់ស្កាត់ការរីក រាលដាលនៃ មេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រ កម្ពុជាអោយបាន ទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *