ប្រជាពលរដ្ឋ​ជិត៤ម៉ឺន គ្រួសារនៅតំបន់បិទខ្ទប់​ បានទទួល អំណោយសម្តេច​តេជោ​ តាម​រយៈ​អាជ្ញាធរសហការជាមួយកងទ័ពជើងគោក

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំ របស់​ឯកឧត្ដម​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជា មួយកងទ័ពជើងគោក នាំ​អំណោយ​របស់​សម្ដេច​ អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ដើម្បី​ចែកជូនស្បៀង អាហារជូនទៅបងប្អូន ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការ បិទខ្ទប់រាជធានីភ្នំពេញ  ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការ រីករាលដាលជំងឺកូវីដ-១៩ ឃើញថា ថ្ងៃទី២៨និង២៩មេសា អាជ្ញាធរខណ្ឌនីមួយៗបាន បន្តសហការជាមួយ កងទ័ពជើងគោក ដោយបន្តដឹកជញ្ជូន ស្បៀងអាហារទៅជូន បងប្អូនប្រជាពលរដ្ឋ បានចំនួន៣៧២០០ គ្រួសារបន្ថែមទៀត នៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨និង ២៩មេសា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៣៧២០០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥៥០០គ្រួសារ នៅពោធិសែនជ័យចំនួន១៨១០០គ្រួសារ ខណ្ឌដង្កោ៩០០គ្រួសារ ខណ្ឌសែន សុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួសារខណ្ឌជ្រោយចង្វារ ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន១៥០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ១៣០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង ១០០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១៣០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ។

គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានប្រើប្រាស់ កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀង អាហារទៅចែកជូន ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតនៅក្នុង ខណ្ឌទាំង១៤ ក្នុងរាជធានី ដោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខ លំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *