ម្តាយនិង ឪពុកចុងទៅបេះ ផ្លែស្វាយនិងគ្នាឪចុងប្រើល្បិច មកផ្ទះមុនបានកូនចុង រំលោភបានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ម្តាយនិង ឪពុកចុងទៅបេះផ្លែ ស្វាយនិងគ្នាឪចុងប្រើល្បិច មកផ្ទះមុនបានចាប់ កូនចុងរំលោភបាន សម្រេចត្រូវបានប្រពន្ធ ប្តឹងនគរបាលឃាត់ ខ្លួនបាននៅល្ងាច នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យ​ជាឪចុងមានឈ្មោះ ចាន់ រៈយ៉ា ហៅព្រឹម ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ ចំណែក កុមារីរងគ្រោះមានឈ្មោះយ ច រ អាយុ ១០ឆ្នាំ ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថានៅមុន ពេលកើតហេតុនោះ ក្មេងស្រីរងគ្រោះបាននៅ ចាំផ្ទះម្នាក់ឯង ម្តាយ និងឪចុងរវល់នៅ បេះនិងរើសស្វាយទុំ នៅខាងកើតផ្ទះចម្ងាយ ១.០០០ម៉ែត្រពេលកំពុង រើសនោះជនសង្ស័យ បានប្រើល្បិចដឹក ស្វាយទុំមកផ្ទះមុន។

ឪពុកចុងមកដល់ផ្ទះ ស្រាប់តែធ្វើសកម្មភាព ចាប់កូនចុងរំលោភ រហូតបានសម្រេចក្រោយ ពីកើតហេតុហើយ កុមារីរងគ្រោះបានរត់ យំទៅប្រាប់ម្តាយដោយ រាប់អំពីទង្វើដ៏ថោក ទាបរបស់ឪចុងចាប់រំលោក មកលើខ្លួនទាំងគំរោល រហូតដល់បានសម្រេច ម្តាយគ្រាន់តែឮភ្លាមខឹង យ៉ាងខ្លាំងបានប្តឹង នគរបាល ដោយមាន បទបញ្ជាពីលោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ៨០៧ នៅឈរជើងជិតនោះ ឃាត់ខ្លួនឪពុកចុងនេះតែម្តង។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញ ដូរមនុស្សនិងការ ពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យត្រូវបាន មន្ត្រីនគរបាលជំនាញ បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ក្រោយ ពីសារភាពនៅមុខសមត្ថកិច្ច ថាខ្លួនពិតជាបានរំលោភ កូនចុងពិត ដូចប្រពន្ធចោទ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *