បង្គោលបន្ថយល្បឿន បោះខុសបច្ចេកទេស ឬគេមានចេតនាបោះតែម្តង?

(ខេត្តបាត់ដំបង )៖ បង្គោលស្លាកសញ្ញា បន្ថយល្បឿនអោយ នៅត្រឹម ៤០ km/h ចំនួន ២ ត្រូវបានគេបោះឡើង ទាំងការចូលក្នុងទីប្រជុំជន  និងចេញពីទីប្រជុំជន  ដែលបញ្ហានេះបានធ្វើអោយ ប្រជាពលរដ្ឋ  ពិសេស គឺអ្នកបើកបរ មានចម្ងល់យ៉ាងខ្លាំង ព្រោះអ្វីដែលសុីសង្វាក់គ្នានោះ គឺក្រុមប៉ូលិសចរាចរណ៍ បានយកទីតាំង បង្គោលដែលមានស្លាក សញ្ញាក្នុងទិសដៅ ចេញពីទីប្រជុំជន ធ្វើជាទីតាំងត្រួតពិនិត្យ ល្បឿនយានយន្តតែម្តង ។

គួរបញ្ជាក់ថា ទីតាំងដែលមានស្លាក សញ្ញាទាំងចេញ និងចូល ដូចគ្នានេះ  គឺស្ថិតក្នុងភូមិអូរស្ងាត់  ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែស្លាក សញ្ញាចរាចរណ៍បន្ថយ ល្បឿនចូលស្រុកសំពៅលូន ត្រូវបាន បាត់ពីកន្លែងចាស់ ទៅដាំនៅកន្លែងថ្មីវិញ ដែលទីតាំងថ្មីនេះគឺស្ថិតក្នុង ទិសដៅចេញពីទី រួមស្រុកសំពៅលូនមកវិញ ចេញពីទីប្រជុំជន ទៅកាន់ទីជនបទ  ។

ថ្មីៗនេះមានរឿងដ៏រសើប និងភ្ញាក់ផ្អើលមួយបាន កើតឡើងនៅក្នុង ស្រុកសំពៅលូន ស្ថិតក្នុងភូមិអូរស្ងាត់  ឃុំតាស្ដា ស្រុកសំពៅលូន  ខេត្តបាត់ដំបង គឺ បញ្ហាបង្គោលស្លាក សញ្ញាបន្ថយល្បឿន ៤០ km/h  ដែលមាន ទិសដៅចូលទៅក្នុង ស្រុក  ប៉ុន្តែមួយរយៈក្រោយមក គេឃើញបង្គោលនេះ  ត្រូវបានរត់ចោលកន្លែងចាស់  ទៅនៅកន្លែងថ្មីស្ថិត ក្នុងភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង វិញ គឺកើតឡើងក្រោយពីមានការ ដាក់កម្លាំង ចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត  ដែលបានចុះមករឹតបន្តឹង ពិនិត្យរថយន្តមួយចំនួន ក្រែងលោមានលួច បង្កប់ពលករចំណាក ស្រុកគេចវេះមិនចូល មណ្ឌលចតា្តឡីស័ក ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ មហាជនឆ្ងល់ហើយ រិះគន់ចំពោះសមត្ថកិច្ច ចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង  បានចុះមកបាញ់ល្បឿន ចំគោលដៅដែលស្លាក សញ្ញានេះមានជើង  អាចដើរទៅរកទីតាំង ដើម្បីបង្វែរទិសចេញ ពីទីប្រជុំជនវិញ ព្រោះបង្គោលដែល មានទិសដៅ ចូលក្នុងស្រុក  ត្រូវបានបន្សល់ស្នាមដក  ហើយយកទៅដាំក្នុងទិសដៅ ចេញក្រៅស្រុក  ជាទីតាំងថ្មី  ដោយគ្មានការចាក់បេតុងត្រឹមត្រូវនោះទេ  គេគ្រាន់តែជីករណ្តៅ លុបគឺជាការស្រេច ដើម្បីទទួលផលប្រយោជន៍ នូវប្រភេទដាក់កាមេរ៉ាចាប់ល្បឿន ។

លោក គា យក់  មន្ត្រីសាធារណការប្រចាំស្រុកសំពៅលូន  បានលើកឡើងថា  នៅកន្លែងដាំថ្មី  គឺកាលពីដើមធ្លាប់មានបង្គោល មួយប៉ុន្តែវាបានបាក់ រាប់ឆ្នាំមកហើយ  ដូច្នេះហើយទើបថ្មីៗនេះ  លោកក៏បានយកបង្គោល នេះទៅដាំឡើងវិញ  ប៉ុន្តែត្រង់សំណួរថា  បើចេញក្រៅ ទីប្រជុំជន ៤០ km/h ចុះបើចូល ក្នុងទីប្រជុំជនវិញ  តើមន្ទីរត្រូវប្រើប្រាស់ ស្លាកសញ្ញាប៉ុន្មាន km/h វិញ ? គឺលោកមិនបានបកស្រាយនោះឡើយ ។

លោក ស៊ុន ណារ៉ាធិបតី  នាយរងការិយាល័យ  ចរាចរណ៍ផ្លូវគោក  ដែលជាអ្នកដឹកនាំកម្លាំងចុះត្រួតពិនិត្យល្បឿនយានយន្តនៅត្រង់ចំណុចខាងលើ  បានបញ្ជាក់ថា  ការចុះដាក់គោលដៅបាញ់ល្បឿននេះ  គឺលោក អនុវត្តទៅតាមស្លាក សញ្ញារបស់មន្ទីរសធារណ ការតែប៉ុណ្ណោះ  គឺលោកមិនបានទៅផ្លាស់ប្តូរ ស្លាកសញ្ញាដោយ ចិត្តឯងនោះទេ ។

ដោយឡែកលោក ព្រួញ រដ្ឋា ប្រធានមន្ទីរ សាធារណការ  និងដឹកជញ្ជូន ខេត្ត  បានសង្កត់ធ្ងន់តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៧  ខែមេសា  នេះថា  រឿងនេះ លោកនឹងធ្វើការ សិក្សាឡើងវិញ  មិនមែនចេះតែដើរបោះ បង្គោលតាមអំពើចិត្តនោះទេ  ហើយលោកនឹងសាក សួរទៅមន្ត្រីដែលឈរ ជើងនៅស្រុកសំពៅលូន ដើម្បីចង់ដឹងអំពីបញ្ហានេះ ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *