រថយន្តដឹកប្រេងសាំមួយ គ្រឿងបានឆេះយ៉ាង សន្ធោសន្ធៅបង្កឲ្យ មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋដែល កំពុងធ្វើដំណើរ តាមដងផ្លូវ???

(ខេត្ដកណ្ដាល)៖ អគ្គិភ័យបានឆាបឆេះរថយន្ត ដឹកប្រេងមួយគ្រឿង ដោយមិនទាន់បាន ដឹងពីមូលហេតុ បានឆាបឆេះយ៉ាង សន្ធោសន្ធៅ ខខូចខាតស្ទើរ តែទាំងស្រុង ហេតុការណ៍ភ្ញាក់ផ្អើល នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី នៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក​ ខេត្តកណ្ដាល។

ប្រភពពីមន្ត្រីនគរបាល ស្រុកលើកដែក បានឱ្យដឹងថា រថយន្តសាទែន ដឹកប្រេងសាំង និងម៉ាស៊ូតនេះ ជារបស់ឈ្មោះ គឹម គិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ចំណែកតៃកុងរថយន្ត ឈ្មោះ គិន វណ្ណដេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ចំពោះសម្ភារដែលខូចខាតនោះ រួមមាន រថយន្តដឹកប្រេងសាំង និងម៉ាស៊ូតចំនួន១គ្រឿង ផ្ទុកប្រេងសាំងចំនួន ២០០០លីត្រ ប្រេងម៉ាស៊ូតចំនួន ៤០០០លីត្រ (ឆាបឆេះអស់ទាំងស្រុង)។

ប្រភពពីមន្ត្រីនគរបាល បានបន្តឲ្យដឹងទៀតថា រថយន្តខាងលើបាន ដឹកប្រេងសាំង និងម៉ាស៊ូត ទៅបោះឱ្យម៉ូយនៅតាមភូមិ លុះមកដល់ចំណុច ភូមិពាមរាំងលើ ឃុំពាមរាំង​ ស្រុកលើកដែក ខេត្តកណ្ដាល​  ដោយមិនដឹងមូលហេតុ ស្រាប់តែមានភ្លើងឆាបឆេះ ហើយតៃកុងរថយន្ត បានយកបំពង់ពន្លត់អគ្គិភ័យចំនួន២ធុងទៅបាញ់ ពន្លត់ហើយនៅតែមិនរលត់ រួចបានបើកគេច ចូលទៅក្នុងព្រៃចម្ការស្វាយ ខាងកើតក្រោយភូមិ និងបានឆាបឆេះយ៉ាង សន្ធោសន្ធៅអស់ទាំង ស្រុងតែម្តង៕ លោក សឿន ហ៊ារ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *