សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយ មានភាពចលាចលក្នុងសង្គម

ខេត្ដកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយ មានភាពចលាចលក្នុងសង្គម ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវ ប៉ូលីសឃាត់ខ្លួននេះឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅក្នុង ភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកស្នងការរង​ខេត្តបន្តថា​ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមាន ភាពចលាចលក្នុងសង្គម​។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំង ជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្តកំពង់ឆ្នាំង  ដើម្បីចាត់ការបន្តតាមនិតិវីធី៕ ដោយលោក ប៊ុន ថុ

You might like

Leave a Reply

Your email address will not be published. Required fields are marked *