ពលរដ្ឋនៅឃុំភ្នំតូច ប្ដឹងជំទាស់មិនឲ្យលោក ចៅ ពៅជី សាងសង់នៅ រោងម៉ាស៊ីនកិនស្រូវព្រោះ ខ្លាចប៉ះពាល់ដល់ សុខភាពពួកគាត់

(ខេត្តបន្ទាយមានជ័យ)៖ ពលរដ្ឋជាង១០០នាក់ នៅឃុំភ្នំតូច ផ្តិតមេដៃប្ដឹងលោក ចៅ ពៅជី (ហាំងជី) ជំទាស់មិនឲ្យ សាងសង់នៅរោង ម៉ាស៊ីកិនស្រូវ និងឡសម្ងួតស្រូវឡើយ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ប្រជាពលរដ្ឋបាននាំគ្នាផ្តិត មេដៃសុំឲ្យអាជ្ញាធរឃុំភ្នំតូច ជួយរកដំណោះស្រាយ រហូតដល់ចេញលិខិត ជូនដំណឹងឲ្យផ្អាក តែភាគីចៅ ពៅជី(ហាំងជី) នៅតែបន្តសាងសង់។

ទីតាំងសាងសង់រោងម៉ាស៊ីនេះ ស្ថិតនៅក្នុងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកសង សុធាន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិបឹងរាំង និងជាតំណាង ពលរដ្ឋលើកឡើងថា៖ ប្រជា ពលរដ្ឋដែលផ្តិតមេដៃ ជំទាស់នឹងការសាងសង់ រោងម៉ាស៊ីរបស់លោកថៅកែ ចៅ ពៅជី នេះ ដោយសារ តែពួកគាត់ខ្លាចប៉ះពាល់ សុខភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់។

តំណាងរូបនេះបន្តថា ផលប៉ះពាល់នោះ គឺសម្លេងរំខាន លម្អងធូលីហុយចូលផ្ទះ ហុយខូចស្រះទឹកប្រើប្រាស់ ប៉ះពាល់ផ្លូវដង្ហើម និងប៉ះពាល់អាជីវកម្មរបស់ ពួកគាត់មួយចំនួនផងដែរ ព្រោះថារោងម៉ាស៊ីនេះ  នៅមិនឆ្ងាយពីលំនៅឋាន របស់ប្រជាពលរដ្ឋនោះទេ។

ប្រជាពលរដ្ឋ សូមឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ខេត្ត ជួយចុះមកពិនិត្យ និងធ្វើការវាយ តម្លៃឲ្យបានត្រឹមត្រូវផង ដើម្បីបញ្ជៀសផលប៉ះពាល់ ដល់ការរស់នៅ របស់ពួកគាត់ផង ដែលយករោង ម៉ាស៊ីនកិន ស្រូវមកសាងសង់ ក្នុងភូមិរបស់ពួក គាត់រស់នៅបែបនេះ។

ដោយសារតែការតវ៉ា របស់ប្រជាពលរដ្ឋចំនួន បីដងនៅសាសាឃុំភ្នំតូចកន្លងមក ឃើញថាមានការចេញ លិខិតឲ្យផ្អាកសាងសង់ ពីអាជ្ញាធរឃុំដែរ តែលោកចៅ ពៅជី ម្ចាស់រោងម៉ាស៊ីន អាងមានលុយ មើលស្រាលអាជ្ញាធរឃុំ មិនស្តាប់ នៅតែបន្តសាងសង់។

ជំទប់ទី២ឃុំភ្នំតូច លោក មាន ផាន់ ទទួលការងារដំណោះ ស្រាយមានប្រសាសន៌ថា៖ លោកបានទទួលពាក្យបណ្ដឹងហើយ ក៏កោះហៅភាគីទាំង ពីរមកដោះស្រាយពីរ លើករួចមកដែរតែ ដំណោះស្រាយពុំបាន ជោគជ័យព្រោះម្ចាស់រោង ម៉ាស៊ីនកិនស្រូវ នៅបន្តសាងសង់  ទោះបីជារដ្ឋបាលឃុំ ចេញលិខិតផ្អាកការ សាងសង់ក៏ដោយ។  លោកថា ករណីខាងលើនេះនៅតែ ធ្វើកំណត់ហេតុ បញ្ជូនទៅស្រុក ដើម្បី ដោះស្រាយបន្ត។

ចំណែកលោក ឌី ឆាយ ត្រូវជាឱពុកលោក ចៅពៅជី(ហាំង ជី) ដែលកំពុងធ្វើសកម្មភាព ដឹកនាំកម្មករ សាងសង់រោងម៉ាស៊ីននោះ បានបញ្ជាក់ថា ការសាងសង់រោង ម៉ាស៊ីនកិនស្រូវ នៅទីតាំងនោះមានច្បាប់ តែលោកកំពុងតែ រត់ការឲ្យមន្ត្រីធ្វើ តែត្រង់អាជ្ញាធរកោះ ដោះស្រាយឲ្យផ្អាក លោកមិនផ្អាកនោះទេ  ហើយរោងម៉ាស៊ីនកិន ស្រូវឬឡសម្ងួតស្រូវ នេះមិនប៉ះពាល់ដល់ អ្នកណាឡើយ បើចង់ប្ដឹងក៏ប្ដឹងទៅចុះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *