ជនដៃដល់ជាយោធាត្រូវបា នសមត្ថកិច្ចចាប់បានភ្លាមៗ ក្រោយពីបានបាញ់សម្លាប់ បុរសម្នាក់ ដោយមិនទាន់ ដឹងមូលហេតុ

(ខេត្តរតនគិរី)៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២១ កម្លាំងនគរបាល ស្រុកអូរយ៉ាដាវ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាមន្ត្រីយោធាម្នាក់បាន ប្រើប្រាស់អាវុធនិង បាញ់ជនរងគ្រោះម្នាក់បណ្តាល អោយរបួសធ្ងន់និង បានស្លាប់ភ្លាមៗ ខណៈពេលដឹកទៅដល់មន្ទីពេទ្យ បង្អែកស្រុកបរកែវ។

លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាល ស្រុកអូរយ៉ាដាវ បានប្រាប់អ្នកយកព័ត៌មាន យើងអោយដឹងថា ករណីផ្ទុះអាវុធខាងលើ នេះបានកើតឡើងកាល ពីរសៀលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ដោយជនសង្ស័យ បានប្រើប្រាស់អាវុធផ្ទុះ បណ្តាលអោយត្រូវ ជនរងគ្រោះ អស់ចំនួន៣គ្រាប់ ត្រូវចំឆ្អឹងចំនីចំនួន ស្តាំចំនួន២គ្រាប់និង ត្រូវចំភ្លៅស្តាំចំនួន១ គ្រាប់បណ្តាលអោយរង របួសធ្ងន់និងស្លាប់ភ្លាម ៗខណៈពេលបញ្ជូន ទៅដល់មន្តីពេទ្យបង្អែក។

លោកអធិការបានប្រាប់ អោយដឹងបន្តរទៀតថា ជនសង្ស័យមានឈ្មោះលី ថេងជាង ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រី យោធាចំណែកជនរង គ្រោះមានឈ្មោះឈ្មោះ រឹម ចន្ថា ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់ជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក្ស (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខ 2Z-9098 ពីជនដៃដល់ឈ្មោះ លី ថេងជាង។

បច្ចុប្បន្ន សពត្រូវបានយកទៅ តម្កល់នៅវត្តអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំណែកវត្ថុតាងជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសុំណុំរឿងបញ្ជូន ទៅអយ្យការអម សាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *