ជនជាតិថៃចំនួន៧ នាក់ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះឈរជើង តាមខ្សែបន្ទាត់ព្រំដែន ធ្វើការទប់ស្កាត់ ខណៈបម្រុងលួចឆ្លងដែន ចូលទៅប្រទេសថៃវិញ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១លាម៉ោង ៦និង៣០នាទី កម្លាំងចម្រុះនគបាលប៉ុស្ដិ៍សង្កែ បានសហការជាមួយក ម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងបេង និងកម្លាំងផ្នែកយោធាសឹករង ខេត្តបន្ទាយមានជ័យ រួមទាំកម្លាំងយោធាវរ ៥១១ចុះប្រតិបត្តិការទប់ស្កាត់ បានជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ តាមការឲ្យដឹងពីកម្លាំង សមត្ថកិច្ចឈរជើង នៅតាមខ្សែបន្ទាត់ ព្រំដែនថាជនជាតិថៃទាំង៧នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃវិញ នៅចំណុចនិយាមការ(lN១៩៦០)០២១២៧ ០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសាស្ត្រ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជនជាតិថៃទាំង៧នាក់ក្រោយ ពីសមត្ថកិច្ចសួរនាំពួកគាត់ បានប្រាប់ឲ្យដឹងថាពួកគាត់ មកពីខេត្តឈៀងរ៉ាយប្រទេស ថៃមកស្នាក់នៅក្រុង ប៉ោយប៉ែតរយៈពេល១ សប្តាហ៍ហើយដើម្បីធ្វើការងារ បន្ទាប់ពីធ្វើការ សាកសួរកម្លាំងសមត្ថកិច្ចចម្រុះ បានប្រគល់ពួកគាត់ ជូនផ្នែកជំនាញនៃអធិការដ្ឋាន ស្រុកម៉ាឡៃដើម្បី បន្តនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *