សមត្ថកិច្ចចំរុះចុះពិនិត្យ ស្ថានភាពក្នុងការបិទខ្ទប់ ការធ្វើដំណើរចេញចូល របស់ប្រជាពលរដ្ឋ បណ្តោះអាសន្នរយៈ ពេល១៤ថ្ងៃ លើទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចចំរុះចុះក្នុងមាន កំលាំងនគរបាលដឹកនាំ ដោយលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កំលាំងអាវុធហត្ថដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី បោក ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបានដឹក នាំកូនចៅចុះពិនិត្យ ស្ថានភាពក្នុងការបិទខ្ទប់ ការធ្វើដំណើរចេញចូល របស់ប្រជាពលរដ្ឋបណ្តោះ អាសន្នរយៈពេល១៤ថ្ងៃ  លើទីតាំងមួយ ចំនួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតនៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ។

តាមការអះអាងរបស់ លោកឧត្តមសេនីយ៍ត្រី បោក ប៊ិនបានប្រាប់ឲ្យ ដឹងថាកាចុះពិនិត្យមើល ផ្លូវដែលត្រូវបានបិទខ្ទប់ ការធ្វើដំណើរចេញចូល របស់ប្រជាពលរដ្ឋ បណ្តោះអាសន្នរយៈ ពេលចំនួន១៤ថ្ងៃសិន  លើទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាការបិតអ្នក ធ្វើដំណើរនេះ គឺចាប់ពីចំណុចផ្លូវ ខាងកើតវត្តស្ទឹងបត់  ភូមិស្ទឹងបត់សង្កាត់ ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ ៥ បន្តទៅផ្លូវជាតិលេខ ៥៨ ឆ្ពោះទៅផ្លូវ ៥០ ដែលស្ថិត នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែន កម្ពុជា-ថៃ ដោយគិតចាប់ពីវេលា ម៉ោងសូន្យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែល ត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺ នេះមិនឲ្យឆ្លងរីករាល ដាលទៅកាន់តំបន់ ផ្សេងទៀត ដោយអនុវត្តតាមសេចក្តី សម្រេចលេខ ១០៩ សសរ របស់រដ្ឋបាលខេត្ត និងគោរពអនុវត្ត តាមអនុសាសន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តហាម ឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំង ប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្នើសុំការយោគ យល់ដល់ប្រជាពលរដ្ឋ ចំពោះករណីបិទការ ធ្វើចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតនេះ ព្រោះការធ្វើឡើងនេះ គឺជាការទប់ស្កាត់ការ រីករាលដាលនៃជំងឺ ឆ្លងកូវីដ១៩ ដើម្បីការពារប្រជា ពលរដ្ឋសង្គមជាតិ និងសូមចូលរួម អនុត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ ខ្ជួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *