សមត្ថកិច្ចរឹតបណ្តឹងនៅតាមព្រំដែន ប៉ុណ្ណឹងហើយ នៅមានពលករ១០នាក់ មានតាំងពីក្មេងចាញ់បោក មេខ្យល់ទៀតត្រូវ កំលាំងសមត្ថកិច្ចឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចធ្វើការរឹតបណ្តឹង នៅតាមព្រំដែនប៉ុណ្ណឹងហើយ នៅមានពលករ១០ នាក់មានតាំងពីក្មេង ចាញ់បោកមេខ្យល់ទៀត តែត្រូវកំលាំងសមត្ថកិច្ច ឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី២៤ មេសា ឆ្នាំ ២០២១ នៅចំណុចបង្គោល គីឡូលេខ៣៤ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ឡៃ ខេត្ត បន្ទាយមានជ័យ ។

ការឃាត់ខ្លួនបានមេខ្យល់ និងពលករទាំង១០នាក់ សមត្ថកិច្ចចំរុះបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋថា មានមេខ្យល់កំពុង ជូនពលករជាច្រើននាក់ ទៅប្រទេសថៃសមត្ថកិច្ច បានចុះដល់កន្លែងនិងធ្វើការ ឃាត់ខ្លួនមេខ្យល់ ១ម្នាក់ឈ្មោះ ម៉ក់ ឈន់ ភេទប្រុសអាយុ៤២ ឆ្នាំរស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អាវុធហត្ថខេត្តបានឲ្យ ដឹងថា ដោយទទួល បានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកបានឲ្យនាំកម្លាំង ការិយាល័យបង្រ្កាបការ ជួញដូរមនុស្សធ្វើការសាក សួរចម្លើយដល់ជនរង គ្រោះទាំងអស់បាន ឆ្លើយសារភាពថា ពួកគាត់នាំគ្នាជិះ រថយន្តស្នួល១គ្រឿង ម៉ាកម៉ាក TOYOTA CAMARY បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-9578 ពីផ្ទះនៅស្រុកបវិល ខេត្តបាត់ដំបង តាមផ្លូវវាងដើម្បីជៀស ឲ្យផុតពីសមត្ថកិច្ចត្រួត ពិនិត្យការបិទខ្ទប់ផ្លូវឆ្លងខេត្ត ហើយទៅដល់ផ្ទះ សំណាក់មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកមេខ្យល់ ខាងលើមកដឹកពួកគាត់ ចេញទៅស្រុកម៉ាឡៃ ទាំងយប់អាធ្រាត្រហូត ដល់ចំណុចភូមិអូរអំពិល ទើបសមត្ថកិច្ចឃាត់ ខ្លួនបានតែម្ដង ពេលនោះមេខ្យល់ឈ្មោះសួស គីម បានដឹងខ្លួនហើយ បើកទ្វារឡានរត់គេចខ្លួនបាត់ បន្សល់ទុកតែឡាន និងពលករ ដែលជិះក្នុងនោះចំនួន១០នាក់ មានកុមារចំនួន៤នាក់ នៅក្នុងរថយន្ត។

ចំណែកមេខ្យល់ឈ្មោះម៉ក់ ឈន់ ក្រោយពីសមត្ថកិច្ច សាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា រូបគេគ្រាន់ តែជាអ្នកមើលផ្លូវឲ្យ ​ឈ្មោះសួស គីម តែប៉ុណ្ណោះ ដោយឈ្មោះសួស គីមឲ្យថ្លៃស្នួល ១លើកចំនួន១០ម៉ឺន ទៅ១២ម៉ឺនរៀល ហើយឈ្មោះសួស គីម នេះជាអ្នករកស៊ីដឹកជញ្ជូន ពលករចេញទៅ ប្រទេសថៃជា ញឹកញាប់ផងដែរ។

ជនសង្ស័យត្រូវបានកម្លាំង ការិយាល័យប្រឆាំងការជួញ ដូរមនុស្សអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ ចំណែកជនរងគ្រោះ ចំនួន១០ ក្នុងនោះកុមារចំនួន៤នាក់ផងនោះត្រូវ បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក កម្រិត២QC2ថ្នាក់ខេត្តកង វ៉ាក្នុងក្រុងសិរីសោភ័ណ ចំណែកមេខ្យល់ឈ្មោះ សួស គីម សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវចាប់ខ្លួនមក ផ្ដន្ទាទោសតាមច្បាប់។ ក្នុងនោះសមត្ថកិច្ចចំំរុះ ដកហូតរថយន្តរបស់ មេខ្យល់បាន២គ្រឿង រថយន្តបាឡែន របស់ឈ្មោះ ម៉ក់ ឈន់ និងរថយន្ត១គ្រឿងទៀតរបស់ ឈ្មោះសួស គីម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *