លោកវរសេនីយ៍ត្រីសឹង្ហទុំ មេបញ្ជាការ កងពលតូចថ្មើរ ជើងលេខ៥១ ជម្រុញការងារ បង្កបង្កើនផល និងចិញ្ចឹមសត្វ តាមបណ្តាអង្គភាព???

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្ថានភាព ប្រទេសជាតិកំពុង ប្រឈមនឹងការរាតត្បាត ដោយសារជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ បានបិទខ្ទប់តំបន់មួយចំនួន និងបិទការចរាចរពី ខេត្តមួយទៅខេត្តមួយ ដើម្បីកាត់ផ្តាច់អោយ ខានតែបាននូវការឆ្លង រីករាលដាល។

កងកម្លាំងអន្តរាគមន៍ របស់កងពលលេខ៥១ បានចេញប្រតិបត្តិការ បេសកកម្មទប់ស្កាត់ ការលួចឆ្លងដែនគេចវេះ ពីវិធានការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាបាល ដែលបានកំណត់ និងកម្លាំងមួយចំនួន បានចូលរួម បិទចរាចរពីខេត្តមួយទៅខេត្ត សហការជាមួយ កម្លាំងចម្រុះផងនោះ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ  បានបញ្ជាក់ថា ក្រៅពីកម្លាំង ដែលចេញបេសក កម្មប្រតិបត្តិការសហការជា មួយកម្លាំងចម្រុះ កម្លាំងនៅនឹងកន្លែង បានត្រៀមអន្តរាគមន៍ ចាំទទួលបទបញ្ជាថ្នាក់លើ ត្រៀមដោះស្រាយយ ថាហេតុផ្សេងៗ និងបានចេញបេសក កម្មជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់ កន្រ្តាក់ផងដែរ។

ក្នុងឱកាសនោះដែរលោក មេបញ្ជាការបានបញ្ជាក់ថា បន្លែបង្ការ និងសាច់សត្វចិញ្ចឹម ទាំងនេះជួយផ្គត់ ផ្គង់បន្ថែមលើគោលរបប កងកម្លាំងបំពេញភារកិច្ច តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ,កម្លាំងត្រៀមអន្តរាគមន៍ក្នុងទីតាំង  និងគ្រួសារកង ទ័ពជួបការលំបាក។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥១ ក៏បានកោតសរសើរ ដល់បណ្តាអង្គភាព ដែលខិតខំបង្កបង្កើនផល និងចិញ្ចឹមសត្វ បានល្អប្រសើរ ថែមទៀតផង៕ លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *