កម្លាំងកងអន្តរាគមន៍ពិសេសកងរាជអាវុធហត្ថខេត្ត បន្តចុះណែនាំដល់បងប្អូនអាជីវករលក់ដូរ នៅតាមទីសាធារណៈ តំបន់ឆ្នេរសមុទ្រ

(ខេត្តព្រះសីហនុ)៖ គោរពតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ តែ អ៊ិចឆុង នាយរងសេនាធិការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកង អន្តរាគមន៍ពិសេស កងរាជអាវុធហត្ថខេត្ត បន្តចុះណែនាំដល់បង ប្អូនអាជីវករលក់ដូរ នៅតាមទីសាធារណៈ តំបន់ឆ្នេរសមុទ្រ ឱ្យផ្អាកការលក់ដូរគ្រឿង ស្រវឹងគ្រប់ប្រភេទ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហាមមិនឱ្យមានការប្រមូលផ្តុំ មនុស្សជាក្រុម អង្គុយជួបជុំផឹកគ្រឿង ស្រវឹង ចូលរួមអនុវត្ត តាមវិធានការក្រសួង សុខាភិបាល វិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ និង ៣កុំ” ក្នុងគោលបំណងដើម្បី ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ទៅក្នុងសហគមន៍ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ៕ ដោយលោក សឿនហ៊ារ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *