កម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនស្រ្តីម្នាក់និងវត្ថុតាងថ្នាំញៀ នបញ្ចូនទៅតុលាកាចាត់ កាតាមច្បាប់……

(ខេត្ត​បាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកកំរៀងបានចុះ បង្ក្រាបករណីជួញ ដូរគ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួនបាន ជនសង្ស័យ១នាក់ កាលពីរសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះអេងសុខនីភេទស្រីអាយុ៣១ឆ្នាំមានទីលំនៅរស់នៅក្នុងភូមិអូរអន្លក់ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៏ ស ថ្លាច្រកក្នុងប្លាស្ទិកពណ៏សថ្លាចំនួន០២ថង់សង្ស័យមានសារធាតុញៀន ទូរសព្ទ័ដៃ០១ គ្រឿងនិង ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយ ចំនួន។

បច្ចប្បន្នជនសង្ស័យខាង លើត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាននគរបាល ស្រុកកំរៀងកសាងសុំណុំ រឿងបញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាតដំបងដើម្បី ចាត់ការបន្តរទៅតាម នីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *