ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ចុះពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យ រវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

(ខេត្តបាត់ដំបង)៖ កាលពីរសៀលថ្ងៃទី២៣ខែ មេសាឆ្នាំ២០២១វេលាម៉ោង ០៣និង២០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុងនៃ ក្រសួងមហាផ្ទៃ អបដំណើរដោយ ឯកឧត្តម ណុប ដារ៉ា គណៈអភិបាលរងខេត្តបាត់ដំបង និងមានការចូលរួម ដោយលោកងាវ ប៊ុនយាងអភិបាល ស្រុកសំពៅលូន និងលោកវរសេនីយ៍ ឯកពេជ្រសារ៉ែនអធិការ ស្រុកសំពៅលូននិង កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជាច្រើននាក់ បានចុះពីនិត្យតាម គោលដៅរវាងខេត្តបាត់ ដំបងនិងខេត្តបន្តាយមានជ័យ ភូមិសាស្ត្រស្រុកសំពៅលូន និង ស្រុកកំរៀង ដើម្បីស្កាត់ការរើករាល នូវជំងឺឆ្លងកូវិត១៩ក្នុងសហគមន៍ ពីខេត្តមួយទៅ ខេត្តមួយ ។

ក្នុងដំណើរទស្សន​ៈកិច្ច តាមបន្ទាត់ ព្រំដែនកម្ពុជាថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុងនៃ ក្រសួងមហាផ្ទៃក៏បាន ចុះសួរសុខទុកដល់កង កម្លាំងដែលដែល ឈរជើរនៅតាមដែលឈរ នៅតាមគោលដៅប៉ុស្តិ៍ ត្រួពិនិត្យនិង បានពាំនាំការផ្តាំផ្ញើ ដល់កងកម្លាំងត្រូវចេះ អនាម័យអោយបានជានិច្ច និងត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាលនូវ ៣កុំនិង៣ការពារអោយ បានខ្ជាប់ខ្ជួន។

នៅឳកាសនើផងដែរឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈក៏បានក៏នាំយកនូវ សម្ភារៈមួយចំនួនជូនកង កម្លាំងក្នុងនោះរួមឧបករណ៍ វាសកំដៅចំនួន២ ទឹកបរិសុទ្ធចំនួនចំនួន ៨កេះម៉ាស់ចំនួ៨ប្រអប់ និងមីចំនួន៨កេះជូនដល់កងកម្លាំងដែលឈរជើងនៅក្នុងតំបន់ប្រតិបត្តការណ៍។

សូមបញ្ចាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាល បានដាក់បម្រាមបិតមិន អោយមានការឆ្លងពី ខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការ រើករាលដាលនូវ ជំងឺឆ្លងកូវិត១៩ក្នុង សហគមន៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *