បុរស២នាក់បំពានបំរាម ប្រឈមនឹងផ្លូវច្បាប់ ខណៈដែលពួកគេ បានយកបាឡាស្មាច់១គ្រឿង ទៅដឹកមនុស្ស៣នាក់ ចេញពីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកកាន់ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ បុរស២នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកំពង់ត្រឡាច បន្ទាប់មកបានបញ្ជូន មកធ្វើចត្តាឡីស័ក នៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណីដឹកជញ្ជូន មនុស្សខុសច្បាប់ ចេញពីក្រុងភ្នំ ពេញមកកាន់ខេត្ត កំពង់ឆ្នាំង ដោយបានបំពានបម្រាម នៃសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល។

លោកអធិការស្រុក កំពង់ត្រឡាច បានបញ្ជាក់ប្រាប់តាម ទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បុរសទាំង២នាក់ ដែលបានល្មើស នឹងបំរាមរបស់រាជរដ្ឋា ភិបាលខាងលើនេះ ១៖មានឈ្មោះ យ៉ង់ ហឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុង ភូមិកំពង់ក្តា ឃុំកំពង់ត្រ ឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ និង២៖ឈ្មោះ យ៉ង់ ចាន់ទុំ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយ គ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ពួកគេទាំងពីរនាក់បាន បើកកាណូតបាឡាស្មាច់ មួយគ្រឿង ទៅដឹកយកប្អូនថ្លៃស្រី របស់ខ្លួននៅចំណុច ស្ពានព្រែកព្នៅ រាជធានីភ្នំពេញ។

លោកអធិការបាន បញ្ជាក់ឲ្យដឹងទៀតថា បុរសទាំងពីរនាក់ បានបើកបាឡាស្មាច់មួយ គ្រឿងទៅដឹកយក ប្អូនថ្លៃរបស់ខ្លួននៅ វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេ សា ឆ្នាំ២០២១ ដោយមានមនុស្ស៣នាក់ ក្នុងនោះមានស្រី២នាក់ ដែលបានរង់ចាំនៅចំណុច ក្បែរស្ពានព្រែកព្នៅ ពួកគេបានដឹកមនុស្ស ទាំង៣នាក់នោះមកកាន់ ភូមិតាមល់ក្រោម ឃុំកោះថ្កូវ  ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានដាក់មនុស្ស ប្រុសស្រីទាំង៣នាក់នៅ នឹងភូមិខាងលើនេះ រួចហើយ ពួកគេទាំងពីរនាក់ក៏បាន បើកបាឡាស្មាច់១ គ្រឿង ត្រឡប់មកលំនៅដ្ឋាន របស់គេវិញនៅថ្ងៃ ដដែលនោះផងដែរ។

លោកអធិការបានបញ្ជាក់ បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរភូមិឃុំបាន រាយការណ៍ជូនលោក អភិបាលស្រុក បន្ទាប់មកលោកអភិបាលស្រុក បានចាត់ក្រុមការងាររួមមាន កម្លាំងនគរបាល  មន្ត្រីសុខាភិបាល ចាត់បញ្ជូនឈ្មោះ យ៉ង់ ចាន់ទុំ និងឈ្មោះ យ៉ង់ ហឿន មកកាន់មណ្ឌលចត្តា ឡីស័កកំពង់ត្រឡាច។ តែដោយមាន បញ្ជាពីថ្នាក់លើ នៅវេលាម៉ោង៩និង០០នាទី ថ្ងៃខែដដែល ក៏បានបញ្ជូនបុរសទាំង ពីរនាក់ខាងលើនេះទៅធ្វើចត្តាឡី ស័កនៅក្រុងកំពង់ឆ្នាំងវិញ។

លោក ហ៊ឹម យ៉ុង អធិការស្រុកជលគិរី បានបញ្ជាក់ប្រាប់ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ផងដែរថា មនុស្សប្រុសស្រី៣នាក់ ដែលមកពីភ្នំពេញធ្វើ ដំណើរតាមបាឡាស្មាច់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ ពួកគេទាំង៣នាក់មាន ទីលំនៅក្នុងភូមិ តាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ ត្រូវបានយកមក ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកជល់គិរី ទាំងអ្នកមកពី ភ្នំពេញ៣នាក់ រួមនឹងក្រុមគ្រួសារ ពាក់ព័ន្ធនៅផ្ទះ៤នាក់ទៀត សរុបទាំងអស់៧នាក់ ត្រូវបានបញ្ជូនមកធ្វើ ចត្តាឡីស័ក ទាំងអស់ផងដែរ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា ករណីនេះមិនអាចលើ កលែងឱ្យបានទេ ក្រោយ ពីបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ លោកនឹងឲ្យមន្ត្រីជំនាញ របស់លោកកសាង សំណុំរឿងបញ្ជូនទៅតំណាងអយ្យការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *