រដ្ឋបាលសាលា ក្រុងប៉ោយប៉ែត ចុះណែនាំ ប្រជាពលរដ្ឋតាមផ្សារ បន្តរយល់ដឹងពី អនាម័យខ្ពស់ដើម្បី ទប់ស្កាត់ការឆ្លងរើករាល ដាលនូវជំងឺកូវិដ១៩ ក្នុងសហគមន៍

(ក្រយងប៉ោយប៉ែត)៖ កាលពីរសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២១ មន្ត្រីសាលាក្រុងប៉ោយប៉ែត រួមទាំងកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ចុះណែនាំដល់ប្រជាពលរដ្ឋ អោយយល់ដឹងអំពីអនាម័យ ដើម្បីទប់ស្កាត់ការ រើករាលនូវជំងឺឆ្លង កូវិដ១៩ក្នុងសហគមន៍ និងត្រូវអនុវត្តន៍តាម សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំនិង៣ការពារ។

ដោយអនុវត្តតាមបទ បញ្ជារដ៏ម៉ឺងម៉ាត់ របស់លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ លោកសុខពេញណន នាយករដ្ឋបាលស្តីទីសាលា ក្រុងប៉ោយប៉ែត បានដឹងក្រុមការងារ សាលាក្រុងប៉ោយប៉ែត ដោយមានការចូលរួម ពីលោកស្រិលអ៉ិនចៅសង្កាត់ផ្សារកណ្តាលកម្លាំងអធិការនគរបាលក្រុង អាវុធហត្ថក្រុង អង្គភាពភូមិ និងប្រជាការពារ ចុះរៀបចំ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ដោយបានរៀបចំឱ្យបងប្អូនអាជីវករ ដាក់ទំនិញលក់ដូរ ឱ្យមានរបៀប និងរៀបចំខ្សែសុវត្ថិភាព  សម្រាប់ការចេញ ចូលក្នុងផ្សារដោយ តម្រូវឱ្យមានច្រកចូលមួយ និងចេញមួយ ព្រមទាំងណែ នាំឱ្យបងប្អូន អាជីវករនិងប្រជាពលរដ្ឋ ដែលចេញចូលផ្សារ ត្រូវពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ជាពិសេសវិធានការ ៣ការពារ ៣កុំ ។

បើយោងតាមប្រភព ពីមន្ត្រីសាលាក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា សាលាក្រុងប៉ោយប៉ែត បន្តរចុះណែនាំ ប្រជាពលរដ្ឋជារៀង រាល់ថ្ងៃប្រសិនបើពួក គាត់មិនអនុវត្តន៍តាមការ ណែនាំរបស់សាលា ក្រុងប៉ោយប៉ែតនិង ចាត់វិធានការតាមច្បាប់ តាការណែនាំរបស់ ក្រសួងសុខាភិបាល។

លោកសុខពេញណន នាយករដ្ឋបាលស្តីទី ក្រុងប៉ោយប៉ែតបាន អោយដឹងថាក្នុងការ អនុវត្តន៍តាមផ្សារ ដែលមានជាទីប្រជុំជន សាលាក្រុងប៉ោយប៉ែតបាន ចាត់អោយមានការហុំព័ទ្ធ ខ្សែរមានច្រកចេញចូលអោយបាន ត្រឹមត្រូវហើយបងប្អូន ប្រជាពលរដ្ឋដែល ចេញចូលត្រូវលាងដៃ និងអាកុលរឺជែល អាយបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ ដើម្បីចូលកាត់បន្ថយការ ឆ្លងរើករាលដាល នូវជំងឺកូវិត១៩ ប្រសិនបងប្អូនប្រជាពល រដ្ឋណាមិនពាក់ម៉ាស់ ទេគឺកម្លាំងសមត្ថកិច្ច ហាមមិនអោយចូលដាច់ខាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *