យក​សំណាក​មនុស្ស ជាង៤០០ នាក់​ប៉ះពាល់​នឹង ​ជនជាតិ​ឥណ្ឌូ​ណេ​សុី១​នាក់ និង២​នាក់​ទៀត ដែល​ឆ្លង​កូ​វីដ​.១៩ នៅ​ក្រុង​ប៉ោយប៉ែត ​រកឃើញវិជ្ជមាន​កូ​វីដ​.១៩ មានចំនួន៦៥នាក់

(ខេត្តបន្ទាយ​មាន​ជ័​យ)៖ ក្នុងចំណោម៦ ទីតាំង​ដែល​ត្រូវ​បិទ ​ខ្ទប់មាន​១ផ្ទះ​លេខ​134B ក្នុង​បុរី​ដួង​ច័ន្ទស្ថិត នៅ​ភូមិ​សាមគ្គី​មានជ័យ សងសង្កាតប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​២វីឡា​ មួយកន្លែងក្នុង​បូរី​រស្មី​ដូង​ច័ន្ទ ៣ទីតាំង​អាគារ​ជួល ​ម៉ា​វង្សាដើម​ស្វាយ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ​ ៤ផ្លូវ​ចូល​បូរី​ដួង​ច័ន្ទ ៥សណ្ឋាគារ និង​កាស៊ីណូ​ប៉ោយប៉ែត ផា​លេស​ផ្លាស៦ ទីតាំង​ផ្ទះសំណាក់​៩៩៩ ទីតាំង​នេះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១  សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

​ក្រុមគ្រូពេទ្យ​ជំនាញ កំពុង​យក​សំណាក លើ​មនុស្ស ៤០០ នាក់ ដែល​នៅ ប៉ះពាល់​នឹង​ជនជាតិ ​ឥណ្ឌូ​នេ​សីុ១​នាក់ និង​២​នាក់​ទៀត ដែល​ឆ្លង​កូ​វីត .១៩ ក្នុងសហគមន៍ នៅ​ក្រុង​ប៉ោយប៉ែត បាន​រកឃើញថា មាន​ចំនួនមនុស្ស ៦៥ នាក់​ វិជ្ជមាន​កូ​វីដ. ១៩ ។​ប៉ុ

ន្តែ​អ្នក​វិជ្ជមាន​នោះនឹង ​ត្រូវយក​វត្ថុ​សំណាក ទៅ​ចូល​មន្ទីរពិសោធន៍ ក្នុង​មន្ទីរពេទ្យ​ខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី បន្ថែមទៀត​សិន បើ​លទ្ធផល​ដូចគ្នា ​នឹង​តេស្ត​រហ័ស ទើប​មន្ទីរ​សុខាភិបាល​ខេត្ត នឹង​ចេញប្រកាស​ ព័ត៌មាន​ជាផ្លូវការនេះ ​បើតាម​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល  នៃ​រដ្ឋបាលខេត្ត ​បន្ទាយមានជ័យនៅព្រឹក ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ នេះ ។​

យោង​របាយការណ៍​បឋម​មួយ ដែល​គេ​ចែក​ផ្សាយ បានឲ្យដឹងថា​ថ្ងៃទី​២៣ ខែមេសា ក្រុមគ្រូពេទ្យ បាន​យក​សំណាក​ ជនបរទេស ដែល​ស្នាក់​នៅផ្ទះ នៃ​បូរី​ដួង​ច័ន្ទ និង​អគារ​ម៉ា​វង្សា ចម្ការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ ១២៦​នាក់ស្រី៣៥ នាក់ យកទៅពិនិត្យ ក្នុងនោះ​ជនជាតិ​ថៃ៤​នាក់ ស្រី​១​ននាក់ពិនិត្យអវិជ្ជមាន ចំណែកជនជាតិ​ឥណ្ឌូណេស៊ីចំនួន​៨២​នាក់ ស្រី​១០​នាក់ យក​សំណាកទៅពិនិត្យ វិជ្ជមាន ៥៧នាក់ ស្រី​៤​ នាក់​ជនជាតិខ្មែរ ២៤ នាក់​ ស្រី​២៤​នាក់ យក​សំណាកទៅពិនិត្យ វិជ្ជមាន ៤​នាក់ ស្រី​២​នាក់​ សរុប​មុខសញ្ញា​សង្ស័យ​វិជ្ជមាន ចំនួន ៦៣ នាក់ស្រី​៧​នាក់ ។​

​តែបើ​តាម​របាយការណ៍ ​ផ្លូវការ​របស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បង្ហាញថា ពាក់ព័ន្ធ​នឹង​ជនជាតិ ​ឥណ្ឌូណេស៊ី វិជ្ជមាន​កូ​វីត​.១៩ នៅ​ក្រុង​ប៉ោយប៉ែត គឺមាន​ចំនួន ១២៦​នាក់ អ្នក​ប៉ះពាល់ពាក់ព័ន្ធ ជា​លទ្ធផល​តេស្ត​រហ័ស៦៥​នាក់ ស្រី​៦​នាក់

លោក​ប្រធាន​មន្ទីរ បាន​បន្តថា​ តួលេខ​មុខសញ្ញា​សង្ស័យ វិជ្ជមាន​កូ​វីដ. ១៩ នេះ​គឺ​ដូចគ្នា​នឹង​របាយការណ៍ បឋម​ខាងលើ ប៉ុន្តែ ម​ន្ទីរ​សុខាភិបាល រដ្ឋបាលខេត្ត បាន​នឹង​កំពុង​ផ្ទៀង ផ្ទាត់​នឹង​លទ្ធផល នៃ​ការធ្វើ​តេស្ត នៃ​ម៉ាស៊ីន នៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ហើយ​គោរព​ជូន​ក្រសួង​ពិនិត្យ ទើប​ចេញប្រកាស លទ្ធផល​ផ្លូវការ នៅ​រសៀល​នេះ​។​

ចំពោះ​អ្នក​ជម្ងឺ​កូ​វីដ​.១៩ ត្រូវ​ដាក់ឲ្យសម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ និង​មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ។

រីឯ​អ្នក​អវិជ្ជមាន ត្រូវបញ្ជូន​ធ្វើ ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កង​វ៉ា មកទល់​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែមេសា​នេះ គណៈបញ្ជាការ​កងឯកភាព រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏​ដូច​ក្រុង​ប៉ោយប៉ែត និង​មន្ទីរ​សុខាភិបាល បាន​នឹង​កំពុង​ទ្រោល សភាពការណ៍​វិ​វ​ត្តិ​ន៍​ថ្មី ទាក់ទិន​នឹង​ជម្ងឺ​កូ​វីដ .១៩ ដែល​តួលេខ ហក់​ឡើង​នេះ ហើយ ​អំពាវ​នា​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន កុំឲ្យជ្រួលច្របល់ ឬ​បំផុស​បំផ្លើស ​អ្វី​ផ្សេង តែ​ត្រូវគោរព​អនុវត្ត ការណែនាំ និង​វិធានការ​ច្បាប់ និង​ក៏​ព្រមាន​កុំឲ្យ ជន​ឱកាសនិយម លក់ទំនិញ​ឡើងថ្លៃ ការឃុបឃិត ឬ​បើបើកផ្លូឲ្យអ្នក​សង្ស័យ រត់គេច​ពី​ការយក​វត្ថុ​សំណាក និង​រត់គេច​ពី មន្ទីរពេទ្យ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ការបំពាន​បម្រាម និង​តំបន់​បិទ​ខ្ទប់ ជាដើម​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *