យុវជន៣នាក់មានគំនុំ យូមិនអាចបំភ្លេចបាន ថ្ងៃសងសឹកចូលមក ដល់កាប់ជនរងគ្រោះ របួសធ្ងន់អាវុធ ហត្ថឃាត់ខ្លួនបាន ២នាក់គេចរួច១នាក់

(ខេត្តបន្ទាយមានជ័យ)៖ យុវជន៣នាក់មានគំនុំ យូរមិនអាចបំភ្លេចបាន ថ្ងៃសងសឹកចូលមកដល់ កាប់ជនរងគ្រោះ ឲ្យរបួសធ្ងន់អាវុធហត្ថឃាត់ ខ្លួនបាន២នាក់គេចរួច១នាក់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១ នៅចំណុចសាលា បឋមសិក្សាប្រជាធម្ម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែតក្រោយ ពីទទួលបានពាក្យ បណ្តឹងរបស់ជនរង គ្រោះឈ្មោះ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច  សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្នុងករណីគូសត្រូវ៣នាក់ ធ្វើសកម្មភាពកាប់មកលើ ខ្លួនបណ្តាលឲ្យរបួស ធ្ងន់លោកបានដឹកនាំ កំលាំងអាវុធហត្ថ១ក្រុមចុះ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជន សង្ស័យបាន២នាក់ ១ឈ្មោះធឿន សុខដាវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះឆៃ ភារ: ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាតាមការបំភ្លឺរបស់ ជនសង្ស័យថាពេលកើត ហេតុនោះពួកគេមានគ្នា៣នាក់ ម្នាក់ទៀតមានឈ្មោះ ណាក់ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មិនស្គាល់ទីលំនៅ ជាអ្នកបើកម៉ូតូ ហើយឈ្មោះ ធឿន សុខដាវីត មានកាំបិតចំនួន១ដើម បានធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះឈ្មោះវឿន វ៉ាន់លាភ ដែលកំពុងអង្គុយលេងក្នុង ទីធ្លាសាលាបឋមសិក្សា ប្រជាធម្មបណ្ដាលឲ្យរង របួសជើងខាងឆ្វេង ចំនួន២កន្លែង និងកំភួនដៃខាងឆ្វេង ១កន្លែងរបួសធ្ងន់ ដោយពួកគេធ្លាប់មាន ជម្លោះនឹងគ្នាពីមុន មកក្រោយពីធ្វើ សកម្មភាពរួចបាន ជិះម៉ូតូគេចខ្លួន បន្ទាប់មកឈ្មោះណាក់ បានចុះតាមផ្លូវបាត់ទៅ  នៅតែពួកគេ២នាក់ ជិះម៉ូតូមកដល់ចំណុច ខាងលើត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង ។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងកងរាជ អាវុធហត្ថខេត្តទទួលការ ងារយុត្តធម៌បានឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យខាងលើនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកងរាជអាវុធហ្ថ ខេត្តឲ្យកំលាំងជំនាញ បញ្ជូនជនសង្ស័យទៅ សាលាដំបូងខេត្តដើម្បីដាក់ ទោសទៅតាមផ្លូវច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *