យុវជនម្នាក់គ្រាន់មើលមុខ គួឲ្យខ្លាចចេញធ្វើ សកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋបាន៣ដង ជោគជ័យគាស់លើក ទី៤អាវុធហត្ថក្របួចជាប់

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់គ្រាន់មើលមុខ ក៏គួឲ្យខ្លាចចេញធ្វើសកម្មភាព គាស់ផ្ទះប្រជា ពលរដ្ឋបាន៣ដងជោគជ័យ គាស់លើកទី៤ អាវុធហត្ថឃាត់ខ្លួន បាននៅវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្សារសុខស្រេង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឲ្យដឹងថាដោយ មានពាក្យបណ្តឹង របស់ឈ្មោះ ចេង រស់ទីតូស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីចោរលួចទ្រព្យ សម្បត្តិរបស់ខ្លួនលោក បានដឹកនាំកំលាំង១ក្រុម ចុះស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យបាន១ ម្នាក់ឈ្មោះជា សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង ជាសម្ភារ:សម្រាប់ធ្វើសកម្មភាពគាស់ ទំលុះទំលាយមួយចំនួនធំ។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាជនសង្ស័យ បានសរភាពថាខ្លួនធ្លាប់ បានធ្វើសកម្មភាពលួចចំនួន ៣លើកមកហើយ ដល់លើកទី៤បានធ្វើ សកម្មភាពគាស់ទំលុះ ទំលាយទ្វារផ្ទះជនរង គ្រោះចូលលួច យកកុំព្យូទ័រ១គ្រឿង ទូរដាក់ឯកសារចំនួន៣ និងទូរដែកចំនួន១ តែពេលដែលខ្លួនកំពុង រៀបចំជញ្ជូនចេញមក ក្រៅផ្ទះស្រាប់តែខ្លួនបាន ឮសម្លេងម្ចាស់ផ្ទះ មកដល់ខ្លួនទៅពួន នៅសំយាបផ្ទះត្រូវ បានសម្ថកិច្ចឃាត់ ខ្លួនបានតែម្ដង ។

វរសេនីយ៍ឯកម៉ែន ភិរម្យមេបញ្ជាការង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថាដោយផ្អែក លើពាក្យបណ្ដឹង និងចម្លើយសារភាព របស់ជនសង្ស័យ ត្រូវបានលោក  ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបញ្ជាឲ្យ កំលាំងជំនាញបញ្ជូន ទៅតុលាការដើម្បី ដាក់ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *