កម្លាំងនគរបាល ប៉ុស្តិ៍សិលាខ្មែរ ឃាត់រថយន្តមួយគ្រឿង ដឹកជនជាតិថៃ៥នាក់ លួចឆ្លងដែន ខុសច្បាប់ ចូលមក ប្រទេសកម្ពុជា រួមទាំងឃាត់ខ្លួន បានមេខ្យល់២នាក់ បន្ថែមទៀត

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តមួយគ្រឿងដឹក ជនជាតិថៃ៥នាក់លួចឆ្លង ដែនចូលមកកម្ពុជាទាំង ខុសច្បាប់ តាមច្រកល្បៀងត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ សិលាខ្មែរនៃវរសេនាតូច ការពារព្រំដែនគោក លេខ៩១១ ឃាត់បានភ្លាមៗ កាលពីយប់ទាប់ភ្លឺថ្ងៃទី ២៣ខែមេសាឆ្នាំ២០២១ វេលាម៉ោង០៤និង៤០នាទី នៅលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យ កងកម្លាំងចម្រុះរវាង ក្រុងប៉ោយប៉ែតនិង ស្រុកអូរជ្រៅស្ថិតក្នុងភូមិ ជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា រថយន្តមួយគ្រឿង ដែលដឹកជនជាតិថៃ ម៉ាកនីសាន់ពាក់ ផ្លាក់លេខ២A០១៣០ បើបរដោយ ឈ្មោះសោភ័ណ្ឌ សវត្ស ភេទ ប្រុស អាយុ ២១ឆ្នាំជាជនជាតិខ្មែរ មេខ្យល់ មានទីលំនៅភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។

ចំណែកជនជាតិថៃ ទាំង៥នាក់ដែល កម្លាំងជំនាញឃាត់បាននៅ ក្នុងរថយន្តទី១ឈ្មោះ អាំថាក់ ឆៃ ភេទ ប្រុស អាយុ ២១ឆ្នាំ មកពីខេត្ត ស្រះកែវប្រទេសថៃ ទី២.ឈ្មោះ វិផា ផន ភេទ ស្រី អាយុ ២២ឆ្នាំ មកពីខេត្ត ស្រះកែវ ប្រទេសថៃ ទី៣ឈ្មោះ អុឹម អាំម៉ាលីម ភេទ ប្រុស អាយុ ២១ឆ្នាំ មកពីខេត្ត តាកប្រទេសថៃ ទី៤ឈ្មោះ ម៉ា លុត ភេទ ប្រុស អាយុ ២១ឆ្នាំ មកពីខេត្តស្រះកែវ ប្រទេសថៃ និងទីឈ្មោះ ចឹក ទូឡុង ភេទ ប្រុស អាយុ ២២ឆ្នាំ មកពីខេត្តស្រះកែវ ប្រទេសថៃ ។

សមត្ថកិច្ចបានបន្តរទៀត ថាក្រោយពីសាកសួរ អ្នកបើកបររថយន្តខាង លើនៅវេលាម៉ោង ១០និង១០នាទីព្រឹងថ្ងៃទី ២៣ខែមេសាឆ្នាំ២០២១ កម្លាំងនគរបាល ប៉ុស្តិ៍សិលាខ្មែរ សហាការជាមួយកម្លាំង យោធាលេខ៥១និង កម្លាំងកងពល ៥០៣ បានស្រាវជ្រាវនិងឃាត់ ខ្លួនបានជនសង្ស័យជា មេខ្យល់ម្នាក់ទៀត មានឈ្មោះថូវ ឈឿង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យជាមេខ្យល់ នាំមនុស្សឆ្លងដែនខុស ច្បាប់និងអ្នកបើកបរ រថយន្តម្នាក់ដឹកជនជាតិថៃ នោះត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍សិលាខ្មែរ បញ្ជូនខ្លួនមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំអូរបីជាន់ ដើម្បីអនុវត្តន៍បញ្ជូនបន្តរ ទៅតាមនីតិវិធីច្បាប់ចំណែក ជនជាតិថៃទាំង៥នាក់ ខាងលើត្រូវបានបញ្ជូនមក កាន់ទីបញ្ជាការវរសេនា តូចការពាព្រំដែន គោលេខ៩១១ដើម្បីបន្តរការសាក សួរបន្ថែមទៀត។

បើយោតតាម ការបញ្ជាក់ បន្ថែមពីលោកវរសនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ នៃវរសេនាតូចការពារ   ព្រំដែនគោកលេខ៩១១ បានប្រាប់អ្នកយកព័ត៌មាន យើងអោយដឹងនៅរសៀល ថ្ងៃទី២៣ខែមេសានេះ ថាជនជាតិថៃដែល លួចឆ្លងដែនចូលមកកម្ពុជា តាមច្រកល្បៀងតាមរយៈ មេខ្យល់ខាងលើត្រូវបាន កម្លាំងប៉ុស្តិ៍សិលាខ្មែរ ឃាត់ខ្លួននៅលើរថយន្ត នោះក្រោយពីសាកសួរ ត្រូវបានបញ្ជូនខ្លួន មកកាន់ប៉ុស្តិ៍ នគរបាល អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយនិងបន្តរយក ទៅកាន់នគររបាល អន្តោរប្រវេសន៍ ថៃតាមច្រកទ្វារអន្តរ ប៉ោយប៉ែតខ្លងលឹក ដើម្បីបញ្ជូនពួកគាត់ ទៅស្រុកកំណើតនៅ ឯប្រទេសថៃវិញរៀង ៗខ្លួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *