សមត្ថកិច្ចនាំខ្លួន យាយតាមួយ ក្រុមមានគ្នា៧នាក់ យកមកអប់រំព្រោះ ល្មើសលួចលេង ល្បែងស៊ីសង

(ខេត្តបាត់ដំបង)៖ កាលពីរសៀលថ្ងៃទី ២០ខែមេសាឆ្នាំ២០២១ កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកថ្មគោលចុះបង្ក្រាប ករណីល្បែងស៊ីសង មួយកន្លែងនិងឃាត់ខ្លួន អ្នកញៀនល្បែងប្រុស ស្រីបានចំនួន ៧នាក់នៅ ចំណុចភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹងថាអ្នកញៀនល្បែងស៊ីសងដែលត្រូវកម្លាំងចំនួន៧នាកក្នុងនោះមានស្រីចំនួន៦នាក់ទី១ឈ្មោះ១មាន-ឈ្មោះ.ហួតថា ភេទស្រីអាយុ ៦០ឆ្នាំរស់នៅភូមិស្ពាន ឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង ទី២.ឈ្មោះ.សុខស៊ីនឿត.ភេទស្រីអាយុ 56 ឆ្នាំ ទី៣-ឈ្មោះយិនវ៉ាត ភេទស្រីអាយុ៥៧.ឆ្នាំ ៤-ឈ្មោះហួតមិនភេទស្រីអាយុ ៧៩ឆ្នាំ. ៥-ឈ្មោះ អ៊ុរឿង ភេទស្រីអាយុ ៧៦ឆ្នាំ. ៦-ឈ្មោះស្រីមុំ ភេទស្រីអាយុ៤៧ ឆ្នាំនិងទី៧-ឈ្មោះសុខគ្រៀល ភេទប្រុសអាយុ ៥៣ឆ្នាំ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងបន្តរទៀតថាអ្នកទាំង ៧នាក់ខាងលើបាននាំ គ្នាលេងល្បែងស៊ីសង ល្មើសនិងបម្រាមដែល រដ្ឋាភិបាលបានហាមមិន អោយជួបជុំគ្នាដើម្បីចូល រួមទប់ស្កាត់ការឆ្លង រីករាលនូវជំងឺកូវិដ ១៩ក្នុងសហគមន៍។

បច្ចុប្បន្នអ្នកញៀនល្បែងខាង លើត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល នាំខ្លួនមកកាន់អធិការរដ្ឋាន នគរបាលស្រុកថ្មគោល ដើម្បីយកមកធ្វើការអប់រំ និងណែនាំអោយចេះ អនាយម័យនិងត្រូវអនុវត្តន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំនិង៣ការពារ អោយខ្ជាប់ខ្ជួន៕ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *