សមត្ថកិច្ចឃាត់ រយន្តមួយគ្រឿង ដឹកមាន់ឆ្អឹងខូចគុណភាព ប្រមាណ៥០០គីឡូក្រាម បញ្ជូនមកកាន់ស្នងការ ខេត្តបាត់ដំបងទាំងយប់….

(ខរត្តបាត់ដំបង)៖  រថយន្តមួយគ្រឿងដឹក មាន់ឆ្អឹងខូចគុណភាព ឆ្លងចូលទឹកដីខេត្ត បាត់ដំបងត្រូវបាន កម្លាំងនគរបាល ស្រុកថ្មគោលឃាត់ ភ្លាមៗកាលពីយប់ ថ្ងៃី២១ខែមេសាឆ្នាំ ២០២១នៅចំណុច តំបន់ហាមឃាត់ រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងស្ថិត ក្នុងភូមិសាស្ត្រ ភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សត្ថកិច្ចបាន ប្រាប់អោយដឹងថា រថយន្តមួយគ្រឿង ដែលលួចដឹកមាន់ឆ្អឹង ខូចគុណភាពដែល កម្លាំងជំនាញឃាត់ បានម៉ាកកាមរីពណ៌សពាក់ផ្លាក់លេខបាត់ដំបង២A១៥៤២ ផ្ទុកមានឆ្អឹងខូចគុណភាពប្រមាន៥០០គីឡូក្រាមរឺឯម្ចាស់រថយន្តភ្លាមៗត្រូវបានកងកម្លាំងបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សមត្ថកិច្ចបានបន្តរទៀតថា ជនសង្ស័យបានបើក រថយន្តដឹកមាន់ឆ្អឹង ពីខេត្តបន្ទាយមានជ័យ ដើម្បីយកមកលក់ បន្តរនៅក្នុងខេត្ត បាត់ដំបងមកដល់ ចំណុចត្រួតពិនិត្យ ក្នុងតំបន់ហាមឃាត់ រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក្នុងភូមិសាស្ត្រខាងលើ កម្លាំងក៏បានធ្វើការត្រួតពិនិត្យ ហើយក៏ប្រទះឃើញមាន់ឆ្អឹង នៅក្នុងរយន្តប្រមាណ ៥០០គីឡូក្រាម ហើយកម្លាំងជំនាញបានពិនិត្យទើបដឹងថានៅក្នុងផ្ទុកទៅដោយមាន់ឆ្អឹងខូចគុណភាពទាំងអស់។

បច្ចុប្បន្នជនសង្ស័យរួម វត្ថុតាងត្រូវបានកម្លាំង ជំនាញបញ្ជូនខ្លួនមកកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *