បក្សពួកមេខ្យល់២នាក់ទៀត ដែលពាក់ព័ន្ធនឹង ប្រតិបត្តិការឃាត់ខ្លួន ជនជាតិវៀតណាម០៧នាក់ និងខ្មែរម្នាក់ នៅខេត្តកែប ត្រូវសមត្ថកិច្ច ខេត្តកំពតបង្ក្រាប

(ខេត្តកំពត)៖ បក្សពួកមេខ្យល់២នាក់ ដែលពាក់ព័ន្ធនឹងប្រតិបត្តិ ការឃាត់ខ្លួនជនជាតិ វៀតណាម០៧នាក់ និងខ្មែរម្នាក់ ដែលឆ្លងដែនមកពី ខេត្តព្រះសីហនុ បម្រុងទៅប្រទេសវៀតណាម ត្រង់ចំណុចប៉ុស្តិ៍ ត្រួតពិនិត្យចំណុចខ្លោង ទ្វារវត្តកំពង់នង់ នៃព្រំប្រទល់ខេត្ត កំពត-កែប ត្រូវបានសមត្ថកិច្ចខេត្តកំពត  ស្រាវជ្រាវបង្ក្រាប បានហើយ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ជុំវិញការបង្ក្រាបនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពីស្រាវជ្រាវ និងកិច្ចសហការពីកម្លាំង នគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងរបស់លោកបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលជាបក្សពួកមេខ្យល់ នាំជនជាតិវៀតណាម ទាំង០៧នាក់ចេញពី ខេត្តព្រះសីហនុ ទៅកាន់ប្រទេសវៀតណាម។

លោកស្នងការបាន បញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ម្នាក់ជាអ្នកត្រៀមដឹក មនុស្សតាមម៉ូតូយក ទៅដល់ព្រំដែនវៀតណាម តាមច្រករបៀង(ផ្លូវវាង) និងម្នាក់ទៀតជាអ្នកដឹក មនុស្សតាមរថយន្តយក ទៅលាក់ទុក បន្ទាប់ពីជនជាតិ វៀតណាមខាងលើ មកដល់គោលដៅខេត្តកែប។

សូមបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោល ដៅត្រួត ពិនិត្យច្រកចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប (​កំពង់​នង់)​ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជន ជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពី ខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាម ម៉ូតូពីខេត្តកំពតឆ្ពោះ ទៅខេត្តកែបតាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ ត្រួតពិនិត្យ ក្នុងគោលដៅទៅ កាន់ប្រទេសវៀតណាម។

ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ត ដើម្បី ប្រគល់បន្តឲ្យមន្ទីរ សុខាភិបាលខេត្តបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែ រជាអ្នកផ្តល់មធ្យោ បាយនាំផ្លូវ ត្រូវបានកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *