នគរបាលខេត្តកែប បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ទៅតុលាការ

(ខេត្តកែប)៖ ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកែប នៅពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ចំនួន០៣នាក់ ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

ជុំវិញករណីខាងលើ សមត្ថកិច្ចដោយអនុវត្តន៍ តាមផែនការ និងការដឹកនាំចង្អុល បង្ហាញពីលោកឧត្តម សេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងការិយា ល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តកែប ដឹកនាំដោយលោក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន បានពួនស្ទាក់ចាប់ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ១ករណី ឃាត់ជន សង្ស័យចំនួន១នាក់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុកែប ខេត្តកែប និងបន្តនីតិវិធីចាប់បក្ខពួកចំនួន២នាក់ទៀត នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ករណីខាងលើនគរបាល យើងដកហូតជាក់ស្តែង បានម្សៅក្រាមព៌ណសថ្លា ៥កញ្ចប់ ទម្ងន់៣.៤៩ក្រាម(ថ្លឹងទាំងថង់),  ម៉ូតូ១គ្រឿង, ខ្សែក១ខ្សែ(លោហៈធាតុព៌ណលឿង), នាឡិកាដៃ១គ្រឿង និងទូរសព្ទដៃ៤គ្រឿង។

ជនសង្ស័យដែល ឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សោម ពោទី ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់។ ២-ឈ្មោះ គឹម សុវណ្ណថា ភេទប្រុស អាយុ១៤ឆ្នាំ ជាកម្មករសំណង់។ទាំង២នាក់រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត។ ៣-ឈ្មោះ អ៊ា សុវណ្ណដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជាសិស្ស រស់នៅភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនជនសង្ស័យ មកកាន់ស្នងកា រដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងបានកសាងសំណុំ រឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តកំពតចាត់ ការបន្តរួចហើយ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *