សមត្ថកិច្ចឃាត់ ខ្លួនជនជាតិចិន ចំនួន១១នាក់ លួចឆ្លងដែនក្នុងតំបន់ ហាមឃាត់ព្រំប្រទល់ ខេត្តព្រះសីហនុនិង ខេត្តកំពត….

(ខេត្តកំពត)៖ សមត្ថកិច្ចឃាត់ ខ្លួនជនជាតិចិន ចំនួន១១ខណៈដែល លួចឆ្លងតំបន់ហាមឃាត់ ក្នុងសម័យកូវីដ ពីព្រះសីហនុ មកកំពតកាល ពីព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ក្នុងភូមិសាស្ត្រ ភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូកខេត្តកំពត។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ជនជាតិចិនចំនួន១១ នាក់ ខណៈលួចឆ្លងកាត់តំបន់ ហាមឃាត់ព្រំ ប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពតតាម រថយន្តសាំយ៉ុងមួយ គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភំ្នពេញ 2AH-0465 ចេញពីខេត្តព្រះសីហនុ មកដល់ចំណុចភូមិសាស្ត្រ ខាងលើត្រូវបានកម្លាំង នគរបាលស្រុកឈូក ឃាត់ខ្លួននិងបញ្ជូនមក កាន់ស្នងការរដ្ឋាន នគរបាលខេត្តកំពត ចាត់កាបន្តរ។

បើតាមសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត​កំពត​ បានឲ្យដឹងថា ពេលនេះជនជាតិចិនទាំង១១នាក់ ខាងលើ បាននិងកំពុងសាក សួរនិងត្រៀមកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *