ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យ គោលដៅបិទបម្រាមគោចរ នៅគោលដៅ ផ្លូវជាតិលេខ៥!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាសមាជិកគណៈ កម្មាការជាតិគ្រប់គ្រង និងដឹកនាំការ អនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានអញ្ជើញចុះត្រួតពិនិត្យ គោលដៅបិទបម្រាម គោចរក្នុងរាជធានីភ្នំពេញ នៅគោលដៅផ្លូវជាតិលេខ៥។

នៅក្នុងការចុះត្រួត ពិនិត្យនេះផងដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អគ្គមេបញ្ជាការង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ទំនាក់ទំនង កិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានធ្វើ ការផ្សព្វផ្សាយពី ក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធាន ការបិទខ្ទប់គោចរក្នុង រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់កម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសដែលឈរតាម គោលដៅបិទ ខ្ទប់បម្រាមគោចរ ជាពិសេសត្រូវពាក់ម៉ាស់ ស្លៀកពាក់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ  ពីក្បាលដល់ចុងជើង ពាក់វែនតា កបាំងមុខ ត្រូវប្រកាន់អាកប្បកិរិយា សំដី សំដៅឱ្យបានសមរម្យ ទន់ភ្លន់ តែម៉ឹងម៉ាត់ ព្រមទាំងត្រូវរក្សា អនាម័យជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ជេល ឬអាល់កុល មិនត្រូវយកដៃញីភ្នែក ត្រចៀក កេះច្រមុះ ឬក៏មាត់ និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងការត្រួត ពិនិត្យឯកសារ ឱ្យបានត្រឹមត្រូវ ប្រើឧបករសម្លាប់មេរោគ UV ផងដែរ៕ ដោយលោក សឿន ហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *