សមត្ថកិច្ចថៃឃាត់ខ្លួន មេខ្យល់ជាជនជាតិថៃ២នាក់ នាំពលករខ្មែរ២៣នាក់ លួចឆ្លងដែនខុសច្បាប់

(ប្រទេសថៃ)៖ សមត្ថកិច្ចថៃបានចាប់ខ្លួន ក្រុមមេខ្យល់ចំនួន០២នាក់ និងតែកុងរថយន្តដែល លួចដឹកពលករខ្មែរខុស ច្បាប់ចូលប្រទេសថៃ ចំនួន២៣នាក់ ដែលមានម្ចាស់ផ្ទះរួម គំនិតលាក់បំពួនក្នុង ស្រុកគោកឃ្យូង ខេត្តស្រះកែវបហរទេសថៃ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។

យោងតាមប្រភព សារព័ត៌មានថៃ បានឲ្យដឹងថា ទាហានឈុតឈរជើង នៅចំណុចប៉ារ៉ាថៃ ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ បានសហការជាមួយ កម្លាំងស្រាវជ្រាវ ស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដី រាយការណ៍ថា មានការនាំពលករខ្មែរ លួចចូលប្រទេសថៃ ដោយខុសច្បាប់ នៅក្នុងទឹកដីស្រុក គោកឃ្យូង ព្រមទាំងទាក់ទងទៅ អង្គភាពពាក់ពន្ធ័ ដើម្បីចូលទៅត្រួតពិនិត្យ ដើម្បីឃាត់ខ្លួនពលករខ្មែរ និងចាប់មេខ្សល់ ។

សមត្ថកិច្ច រកឃើញរថយន្ត ធុនតូចចំនួន០២គ្រឿង បើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ សមត្ថកិច្ចបាន បង្ហាញអត្តសញ្ញាណ ពលករខ្មែរចំនួន២៣នាក់ ក្នុងនោះប្រុស១៥នាក់ នឹងស្រី៨នាក់ អង្គុយក្នុងរថយន្ត ធុនតូចម៉ាកតូយ៉ូតា ព៌ណក្រហម ពាក់ស្លាកលេខ7กฌ-2205 ក្រុងថេប ចំនួន៦នាក់ នៅក្នុងរថយន្តធុន តូចម៉ាកតូយ៉ូតា ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ญส-5083ក្រុងថេប ចំនួន៩នាក់ និងនៅក្នុងផ្ទះរបស់ អ្នកស្រីឈ្មោះ បានយេន សាវិឡាស អាយុ៦៩ឆ្នាំ ផ្ទះលេខ៣ ភូមិណងសេម ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ចំនួន៨នាក់ទៀត ព្រមទាំងមេខ្យល់ ជនជាតិថៃ២នាក់ និងម្ចាស់ផ្ទះម្នាក់ សរុប២៥នាក់។

សមត្ថកិច្ច បានឲ្យដឹងថា មេខ្យល់ជនជាតិថៃ០២នាក់ បានប្រាប់ថា បានទទួលកម្រៃក្នុង ការនាំផ្លូវក្នុង១នាក់៩០០បាត ដោយនាំពលករខ្មែរទាំងនោះ បញ្ជូនទៅខេត្ត จ.ฉะเชิงเทรา(ឆះឆឺងសៅ) ០៣នាក់,ផ្សារថៃ០១នាក់,ផ្លូ វឧត្តមសុខបាងកក០២នាក់, ហួយក្វាងបាងកក០២នាក់, ខេត្តប្រាជីនបុរី០២នាក់, ខេត្តសមុទ្រប្រាកាន ០២នាក់, ខេត្តណៈខននាយុគ ០២នាក់,ខេត្តរ៉ាក់យ៉ង០៣នាក់, ខេត្តឈុនបុរី០៥នាក់នឹង ខេត្តតាប់ប្រាយ៉ា០៥នាក់ទៀត។

ពលករខ្មែរបានឲ្យ សមត្ថកិច្ចថៃដឹងថា ពួកខ្លួនបានធ្វើដំណើរចូល មកប្រទេសថៃតាម ច្រករបៀង និងមានរថយន្ត ដឹកមកផ្ទះរបស់អ្នកស្រីឈ្មោះ បាន យេន ដើម្បីរង់ចាំរថយន្ត ដឹកទៅគោលដៅផ្សេងៗ បន្តទៀត។

បច្ចុប្បន្នសមត្ថកិច្ចបាន នាំជនត្រូវចោទទាំងអស់ ទៅសួរនាំបន្ថែម ដើម្បីអនុវត្តតាមច្បាប់ នៅស្ថានីយ៍នគបាលគោកឃ្យូង និងធ្វើកំណត់ហេតុចាប់ខ្លួន បណ្ដេញចេញតាមច្រក MOUភូមិណូន ម៉ាកមុនមកកម្ពុជាវិញ៕ ដកស្រងពីសាព័ត៌មាន ប្រទេសថៃ

You might like

Leave a Reply

Your email address will not be published. Required fields are marked *