ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ កងកម្លាំងឈរជើង អនុវត្តបំរាម រាជរដ្ឋាភិបាល  ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីត១៩ ក្នុងភូមិសាស្ត្រខេត្តកំពត

(ខេត្តកំពត)៖  នៅដើមសប្តាហ៍នេះ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត មន្ទីរ​ អង្គភាព​ កងកម្លាំង​ប្រដាប់អាវុធ បានចុះសួរសុខទុក្ខ និងនាំអំណោយ ថវិការគ្រឿងឧបភោគបរិភោគ និងម៉ាស ឧបត្ថម្ភជូន ដល់កងកម្លាំងឈរ ជើងត្រួតពិនិត្យការអនុវត្ត សេចក្ដីសម្រេចរបស់រាជ រដ្ឋាភិបាលក្នុងការចល័ត ធ្វើដំណើរឆ្លង ខេត្តរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល ដោយជំងឺកូវីដ១៩ នៅលើដងផ្លូវជាតិ ចំណុចគោលដៅសំខាន់ៗ ចំនួន៣ក្នុងភូមិ សាស្ត្រខេត្តកំពត ។

ក្នុងនោះគោលដៅ ទី១-ចំណុចបង្គោល គីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែចែង​  ស្រុកជុំគីរីជាមួយ ខេត្តតាកែវ ទី២-ចំណុចអតីតសកល វិទ្យាល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣  ក្នុងឃុំនារាយណ៍ ស្រុកឈូក ជាមួយស្រុកត្រាំកក់ ខេត្តតាកែវ និង ទី៣-លើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចចន្លោះគី ឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ីស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ។

ក្នុងខណៈនោះដែរ ឯកឧត្តម ជាវ តាយ ក្នុងនាមប្រធានគណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្ត បានសំដែងការកោត សរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លង មកតែងបានចូលរួមជា មួយរដ្ឋបាលខេត្តក្នុង ការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏ដូច ជាវិធានការរបស់ក្រសួង សុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ។

ជាពិសេសក្នុងឱកាសនៃ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលកម្ពុជាយើង កំពុងស្ថិតក្នុងស្ថានភាព ប្រឈមនឹងការរីក រាលដាលជំងឺកូវីដ១៩ ហើយបច្ចុប្បន្នប្រមុខរាជ រដ្ឋាភិបាលសម្ដេចតេជោ  ហ៊ុន សែន តែងមានការព្រួយបារម្ភ យកចិត្តទុកដាក់ខ្ពស់ និងមានការអំពាវនាវ ណែនាំជំរុញដល់ អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ ឃុំ​ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើង ទាំងអស់គ្នា ឲ្យបង្កើន ស្មារតីចូលរួមយកចិត្តទុក ដាក់អនុវត្តឲ្យបានសកម្ម ម៉ឹងម៉ាត់បំផុត តាមរយៈវិធាន ការសុខាភិបាលគឺ ៣ការពារ ៣កុំ រួមនិងចំណាត់ការ ព្រមទាំងបទបញ្ជាផ្សេងៗ ក៏ដូចជាការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន​ សែន​ ដើម្បីយើងទាំងអស់ រួមគ្នាប្រយុទ្ធនិងបង្ការទប់ ស្កាត់ជំងឺដ៏កាចសាហាវ នេះកុំឲ្យឆ្លងរាលដាល បន្តទៀតដល់សហគមន៍។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ​ និងកងកម្លាំងឈរ ជើងប្រចាំការលើដងផ្លូវ ចំណុចគោលដៅទាំងអស់ ឲ្យបន្តខិតខំយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាព ថែមទៀត ពិសេសការចូល រួមអនុវត្តនូវបំរាមក៏ដូច ជាសេចក្ដីសម្រេចនិង បទបញ្ជាផ្សេងៗថ្មីៗរបស់ ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការចល័តឆ្លងកាត់ពី ខេត្តមួយទៅខេត្តមួយ របស់ប្រជាពលរដ្ឋ ឲ្យបានម៉ឺងម៉ាត់។

តែការអនុវត្តត្រូវមាន ភាពទន់ភ្លន់ អនុគ្រោះរាល់ការចេញ ចូលរបស់ប្រជាពលរដ្ឋ ដែលមានធុរៈចាំបាច់បន្ទាន់ ឬរថយន្តសេវាដឹក ជញ្ជូនទំនិញផ្សេងៗ ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩នេះកុំឲ្យមាន ការរីករាលដាលឆ្លងដល់ក្នុ ងសហគមន៍ នៅខេត្តកំពត ក៏ដូចជាការកសាង សេដ្ឋកិច្ចសង្គមនិងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើងវិញផងដែរ។

ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្ត ក៏បានឧបត្ថម្ភអំណោយ ដល់កម្លាំងឈរជើងទាំងបីគោល ដៅសរុបចំនួន១៣៦ នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូនគ្រឿង ឧបភោគបរិភោគនិងម៉ាស ក្នុងមួយគោលដៅ ទទួលបានទឹកសុទ្ធ ១០កេះ មី១០កេះ ទឹកផ្លែឈើ៥កេះ និងម៉ាស ៥០០ម៉ាសផងដែរ។

ដោយឡែក កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកម្លាំងក្រោមឱវាទ ចែកម៉ាស់នៅចំណុច រង្វង់មូលទុរេន នៃក្រុងកំពត ដែលមាន ម៉ាស់ក្រណាត់ចំនួន១៥០ម៉ាស់ និងម៉ាស់ប្រអប់ចំនួន១៤០ប្រអប់ ដល់អ្នករត់ម៉ូតូកង់បី និងអ្នករត់ផាស់សាអាប់ ក្នុងភូមិសាស្ត្រខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *