យុវជនម្នាក់សុីឈ្នួលលើក ខោអាវគីបឲ្យជនរង គ្រោះមានឪកាសល្អ លួចខោ អាវម្តង១ការុង ញ៉ាមលួចលើកទី២ ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់សុីឈ្នួលលើក ខោអាវគីបឲ្យជនរង គ្រោះមានឪកាសល្អ លួចខោ អាវម្តង១ ការុងយកទៅលក់បាន លុយជិត៧០ម៉ឺនរៀល ញ៉ាមលួចលើកទី២ ត្រូវអាវុធហត្ថ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបានយុវជន ម្នាក់ឈ្មោះគង់ សំអាន ហៅគីម ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាកម្មករ ការឃាត់ខ្លួននេះ យោងតាមពាក្យប្តឹងរបស់ជ នរងគ្រោះឈ្មោះឡេង សុភក្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ។

តាមចំលើយរបស់ជន សង្ស័យបានសារភាព ថាខ្លួនជាអ្នកសីុឈ្នួលឲ្យ ឈ្មោះឡេង សុភក្ត្រា លើកដាក់ ខោ អាវគីបឲ្យ គាត់រាល់ថ្ងៃលុះនៅ វេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមេសា ២០២១ ខ្លួនបានធ្វើសកម្មភាពលួច ខោអាវរបស់ឈ្មោះឡេង សុភក្រ្តា លើកទី១ លក់បានលុយចំនួន៦៧ម៉ឺន រៀលយកលុយដើរសី ុចាយអស់លុះធ្វើសកម្មភាព លួចលើកទី២លក់បានលុយ ចំនួន៩ម៉ឺនរៀល ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួនបាននៅ ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតខោអាវបានមួយចំនួន។

ជនសង្ស័យបានបញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្ត។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួល ការងារយុត្តិធម៌បានឲ្យដឹងថា ដោយមានការអនុញ្ញាត្តិពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តដើម្បី ដាក់ទោសទៅតាមច្បាប់ ចំណែកខោអាវដែលដកហូត បានពីជនសង្ស័យបាន ប្រគល់ឲ្យម្ចាស់ដើម វិញអស់ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *