ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់បង អញ្ជើញចុះ សួរសុខទុក្ខ និងពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋនិង ក្រុមគ្រួសារអតីតយុទ្ធជន???

(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក អភិបាលររងខេត្ត លោកស្នងការនគរបាលខេត្ត និងលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន មួយចំនួន ក្នុងខេត្តបាត់ដំបង បានអញ្ជើញចុះ សួរសុខទុក្ខ និងពិនិត្យការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន នៅស្រុកថ្មគោល ស្រុកបវេល និងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ច របស់ខ្លួន ក្នុងការចាក់វ៉ាក់សាំង ការពារជម្ងឺ កូវីដ-១៩ ជូនដល់ មន្ត្រីរដ្ឋបាលមូលដ្ឋានក្នុង ស្រុក  ឃុំ ភូមិ ជំហ៊ានដំបូង ហើយបាន បន្តចាក់ជូនដល់ ក្រុមគ្រួសារអតីតយុទ្ធជន និង ជំហានក្រោយៗ ទៀត និងបន្ត រៀបចំចាក់ជូនដល់ ប្រជាពលរដ្ឋទូទៅ ក្នុងមូលដ្ឋាន។

ដើម្បីឲ្យឆ្លើយតប ទៅនិងផែនការ និង គោលនយោបាយ នៃការផ្តល់វ៉ាក់សាំង ចាក់ដោយឥតគិតថ្លៃរបស់ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ដាក់ ចេញកន្លងមកនេះ តាមរយៈ នៃ មន្ត្រីចំពោះកិច្ច គ្រប់ថ្នាក់ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។

ក្នុងដំណើរចុះពិនិត្យ មើលការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នៅតាមបណ្តាស្រុក ប៉ែកខាងលិចក្នុង ខេត្តបាត់ដំបងនេះដែរ ឯកឧត្តម  បាននាំយកទឹកសិទ្ធ  មី និងម៉ាស់ មួយចំនួនប្រគល់ជូន ដល់ក្រុមគ្រូ ពេទ្យផងដែរ ៕ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *