កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនម្ចាស់អាហារដ្ឋានយីហោ ផ្កាយពេជ្រ ដែលគំរាមនារី បម្រើការងារជាង១០នាក់ មិនឱ្យឈប់សម្រាក ស្របពេលជំងឺ កូវីដ១៩ដ៏កាចសាហាវ កំពុងតែរីករាលដាល???

(ខេត្តព្រះវិហារ)៖ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តចុះខ្លួន ម្ចាស់អាហារដ្ឋានយីហោ ផ្កាយពេជ្រ ដែលមានទីតាំងស្ថិតនៅ ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ងជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានតំណាង អយ្យការអម សាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកង រាជអាវុធហត្ថ ខេត្ត ចុះឃាត់ខ្លួន ទាំងយប់ ដោយយោងតាម ពាក្សបណ្តឹងរបស់នារី រងគ្រោះដែលជា បុគ្គលិករបស់ខ្លួន។

លោក វុធ សាវី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ ឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអម សាលាដំបូងខេត្តព្រះវិហារ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១  លោកបានដឹកនាំកម្លាំង កងរាជអាវុធខេត្ត ចុះធ្វើការឃាត់ខ្លួន ម្ចាស់ហាងខាងលើ និងរំដោះនារីរងគ្រោះ ដែលជាបុគ្គលិក បានចំនួន ១៤នាក់ ។

លោក វុធ សាវី បានបញ្ជាក់ថា មុននឹងឈានដល់ការ ឃាត់ខ្លួនម្ចាស់អាហារដ្ឋាន ផ្កាយពេជ្រ នេះ គឺដោយសារនារី រងគ្រោះដែលបម្រើការ នៅក្នុងហាងបានដាក់ ពាក្យណ្តឹងម្ចាស់ហាង ខាងលើនេះ ពីបទគម្រាមកំហែង មិនឱ្យពួកនាងៗ ឈប់សម្រាកពីការងារ បើទោះបីជាស្ថានភាព ជំងឺកូវីដ-១៩ដ៏កាចសាហាវ តែកំពុងរាតត្បាត ហើយអជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានណែនាំឱ្យ ផ្អាក់សកម្មភាព ដើម្បីចូលរួម ទប់ស្កាត់ការរីករាល ដាលនៃជំងីកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាលក៏ដោយ។

លោកព្រះរាជអាជ្ញារង បានបន្ថែមថា ដោយសារចង់ដឹង ពីភាពពិតប្រាកដនៃ បណ្តឹងរបស់នារីៗ ជាអ្នកបម្រើនៅហាងខាងលើ តើពិតប្រាកដ ឬយ៉ាងណានោះ រូបលោកបានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្ត ចុះឆ្មក់ទៅពិនិត្យជាក់ស្តែង ឃើញថាម្ចាស់ហាងខាងលើ បានបើកដំណើរការ ដូចបណ្តឹងរបស់នារី ជាអ្នកបម្រើពិតប្រាកដមែន នឹងបានឃាត់ខ្លួន ជាក់ស្តែងម្ចាស់ហាង និងមនុស្សដែលពាក់ព័ន្ធ សរុបជាង ២០នាក់ទៀត បញ្ជូនមកកាន់ទី បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តព្រះវិហារទាំងយប់។

លោក វុធ សាវី បានគូសបញ្ជាក់ថា ពេញមួយថ្ងៃទី១១ ខែមសា ឆ្នាំ២០២១ម្សិលមិញ លោកបានដឹកនាំកម្លាំងកង រាជអាវុធហត្ថខេត្ត ចុះបង្រ្កាប៣ករណីមាន ៖ទី១៖ បង្រ្កាបល្បែងសុីសង ខុសច្បាប់ នៅកណ្តាលក្រុងព្រះវិហារ, ទី២៖ បង្រ្កាបទីតាំងកត់ កន្ទុយលេខដុះស្លែនៅ មុខវត្តប្រយុទ្ធ និងទី៣៖ បង្រ្កាបករណី គំរាមកំហែងឱ្យបំពេញ កាតព្វកិច្ចនៅស្រុក គូលែនខេត្តព្រះវិហារ៕ ដោយ លោកអ៊ុង វ៉ាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *