​បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលទៅខ្វារត្រីស្លូញ នៅវាលត្រពាំងកក់ ខាងត្បូងភូមិម្កាក់ 

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់រន្ទះបាញ់ស្លាប់ ពេលទៅខ្វារត្រីស្លូញ នៅវាលត្រពាំងកក់ ខាងត្បូងភូមិម្កាក់ នៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០២១ នៅចំណុចវាលត្រពាំង​ កក់ខាងត្បូង​ ភូមិ​ម្កាក់​ ចំងាយ​ប្រហែល ​៣គីឡូម៉ែត្រ​ ស្ថិតក្នុងភូមិ​ម្កាក់​ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

នរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចក់ ចាន់ធី ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិ២  សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នរបាលមូលដ្ឋាន បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូ ទៅខ្វារត្រីស្លូញតែ ម្នាក់ឯង នៅចំណុចវាល ត្រពាំង​កក់ខាងត្បូង ​ត្រូវរន្ទះបាញ់ស្លាប់នៅ និងកន្លែងខ្វារត្រីស្លូញ ក្រោយពីត្រូវរន្ទះ បាញ់ស្លាប់ហើយ។

ប្រជាពលរដ្ឋម្នាក់ធ្វើ ស្រែនៅជិតនោះ បាននិយាយថា គាត់លឺរន្ទះបាញ់ប្រាវ ដោយមានការភ័យ គាត់បើកត្រាក់ទ័រ ត្រឡប់ពីភ្ជួរស្រែ មកផ្ទះវិញ ពេលបើកមក ដល់ចំណុចខាង លើបានប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ លើខ្នងទំនប់នៅ ក្បែរម៉ូតូដោយមាន ដងកង្ខារសម្រាប់ខ្វារ ត្រីស្លូញធ្វើអំពី ប្ញស្សីប្រវែង២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍ មកសមត្ថកិច្ច ។

ពេលសមត្ថកិច្ចចុះទៅ ដល់ពិនិត្យសពឃើញ ថាជនរងគ្រោះគឺពិតជា ស្លាប់ដោយសាររន្ទះ បាញ់ពេលរៀបឡើង ជិៈម៉ូតូត្រឡប់មកផ្ទះ ពិតគ្មានពាក់ព័ន្ធ អំពើឃាតកម្មនោះទេ ។ សពជនរងគ្រោះក្រោយ ពីនិត្យរួចបានប្រគល់ ជូនក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *