អភិបាលខេត្តមណ្ឌលគិរី បន្តចុះសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ នៅក្នុងស្រុកពេជ្រាដា

(ខេត្តមណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ  និងនាំយកស្បៀងអាហារ និងថវិកា របស់រដ្ឋបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កង កម្លាំងវរសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ ៣០៣ ដើម្បីការពារបូរណ ភាពទឹកដី និងពង្រឹង ការទប់ស្កាត់ពលករ ឆ្លងដែនខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុនឱកាសពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លី នាពេលខាងមុខនេះ ។

ឯកឧត្តម ស្វាយសាខ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើ សាកសួរសុទុក្ខពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពរស់ នៅរបស់កងកម្លាំងនគរបាល ជាពិសេស កងកម្លាំងដែលនៅឈរ ជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារបូរណភាពទឹកដី ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ រវាងប្រទេសជិតខាង ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម ណែនាំដល់កង កម្លាំងនគរបាល រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយក ចិត្តទុកដាក់ និងរឹតបន្តឹងលើការ ឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំង យ៉ាងខ្លាំងក្លាពីការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពល រដ្ឋឆ្លងដែនខុសច្បាប់ និងគេចពីការត្រួត ពិនិត្យសុខាភិបាល អាចនាំហានិភ័យ ចម្លងជំងឺចូលក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់ កងកម្លាំងនគរបាល ក្នុងនោះរួមមាន រដ្ឋបាលខេត្ត បានឧបត្ថម្ភ ត្រីខ ៣កេះធំ មី ៣កេះធំ ទឹកសុទ្ធ ៣០កេះ និងថវិកា ៤លានរៀល រីឯអំណោយរបស់អគ្គ ស្នងការនគរបាលជាតិ រួមមាន អង្ករ ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ ទឹកក្រូច ទឹកត្រី និងថវិកាចំនួន ៤លានរៀល ផ្តល់កងកម្លាំងវរសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ ៣០៣ សម្រាប់ជួយសម្រួល ដល់ការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាចំនួន ១លានរៀល រីឯ ស្នងការនគរបាលខេត្ត ឧបត្ថម្ភថវិកាចំនួន ៦០ម៉ឺនរៀល ឧបត្ថម្ភដល់កងកម្លាំង កងរាជអាវុធហត្ថ ប្រចាំនៅទីស្នាក់ការសន្តិសុខ ៧៦២ ស្ថិតនៅឃុំពូជ្រៃ ក្នុងស្រុកពេជ្រាដា ដើម្បីដោះស្រាយការហូប ចុកប្រចាំថ្ងៃផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *