ឯកឧត្តម ឧត្តមសេនីយឯក សម វណ្ណវិរ: នាំអំណោយរបស់ អគ្គស្នងការ នគរបាលជាតិជូន ដល់កងម្លាំងជួរមុខ ព្រំដែនកម្ពុជាថៃដែល ទប់ស្កាត់ការលួចឆ្លងដែន ខុសច្បាប់ក្នុងសម័យ កូវិដ

(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឧត្តមសេនីយឯក សម វណ្ណវិរ: ប្រធាននាយក ដ្ឋានសន្តិសុខផ្ទៃក្នុង ដីក្រសួងមហាផ្ទៃ និងលោក វវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:ការពារព្រំដែនគោកលេខ៨១៩  បានអញ្ជើញចុះពិនិត្យកងកម្លាំង និងនាំយកអំណោយ របស់អគ្គស្នងការ នគរបាលជាតិ មួយចំនួនជូនដល់កង កម្លាំងដែលឈរជើងនៅ តាមគោលដៅជួរមុខកាលពីរសៀលថ្ងៃទី០៧ខែមេសាឆ្នាំ ២០២១នៅចំណុចជាប់ព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀងនិងស្រុកភ្នំព្រឹក។

អំណោយរបស់អគ្គស្នងការ នគរបាលជាតិប្រគល់ ជូនកងកម្លាំងរួមមាន ម៉ាស់ចំនួន៥២ប្រអប់ មីចំនួន៦៦កេសតូច ទឹកស៊ីអីវចំនួន ៥២យួរ ទឹកត្រីចំនួន ៥២យួរ ទឹកសុទ្ធ ចំនួន ១០៤យួរ អង្ករ ចំនួន១១៥៥គីឡូក្រាមស្មើរ និង៣៨៥កញ្ចប់តូចៗ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:ការពារ ព្រំដែនគោកលេខ៨១៩អំណោយខាងលើនេះជាទឹកចិត្តរបស់អគ្គស្នងការ នគរបាលជាតិ ចែកជូនដល់កង់កំលាំង វរសេនាតូចលេខ៨១៩ ទាំងអស់មានចំនួន៥២គោលដៅធំៗ និងបានចុះត្រួតពិនិត្យ កម្លាំងនគរបាល ប៉ុស្តិ៍អូរអន្លក់ ដែលបានសហការណ៍  ជាមួយកងកម្លាំងខេមរៈភូមិន្ទ កំពុងយាមកាមតាម ចំណុចឈរជើងនីមួយៗ ដែលបានកំណត់ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និងពលករវិលមកពី ប្រទេសថៃខុសច្បាប់ រត់គេចពីសមត្តិកិច្ច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *