បុរសម្នាក់បើកគោយន្ត កន្ត្រៃបាក់សាក់សុីកៀប ខ្ទប់ទៅនឹងដែកទទឹង ដៃចង្កូតគោយន្តបណ្តាល ឲ្យការ៉ុងស្រូវសង្កត់ ស្លាប់នៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បើកគោយន្ត កន្ត្រៃដោយសារតែដឹកស្រូវ ធ្ងន់ពេកបណ្តាលឲ្យបាក់ សាក់សុីកៀបខ្ទប់ទៅ នឹងដែកទទឹងដៃចង្កូត គោយន្តធ្វើឲ្យការ៉ុង ស្រូវសង្កត់ស្លាប់នៅ និងកន្លែង នៅវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី ៦ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិ សាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលរដ្ឋបាល ឃុំភ្នំលៀបបានឲ្យ ដឹងថាជនរងគ្រោះ ឈ្មោះ សែម មុំ អាយុ ៤៨ ឆ្នាំ ភេទប្រុស នៅភូមិ ក្បាលក្របី ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលរដ្ឋបាលបាន បញ្ជាក់ឲ្យដឹងទៀត ថាមុនពេលកើត ហេតុ ជនរងគ្រោះបានស៊ី ឈ្នួលដឹកស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែន រួចមានគោយន្តជា ច្រើនគ្រឿងបើកគម្លាត ពីប្រហែលជា១០០ម៉ែត្រ ជនរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមក ចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃ បាក់សាក់ស៊ីបណ្តាល ឲ្យការុងស្រូវរអិលមក មុខខ្ទប់កៀបអ្នកបើក ទៅនឹងដែកទទឹងដៃ ចង្កូតត្រូវត្រង់ដើមទ្រូង ស្លាប់ភ្លាមៗ។

ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់ ស៊ីរ៉ឺម៉កគោយន្តមាន សភាពចាស់ នៅពេលដឹកស្រូវ ធ្ងន់បានបាក់ហើយ ការុងស្រូវរអិល សង្កត់អ្នកបើកកៀប ខ្ទប់នឹងដែកទទឹងដៃ ចង្កូតគោយន្តស្លាប់ តែម្តង ។ សពជនរងគ្រោះត្រូវ បានក្រុមគ្រួសារយក ទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *