សមត្ថកិច្ចចម្រុះចាប់ផ្តើម ដាក់គោលដៅត្រួតពិនិត្យ នៅចំណុចព្រំប្រទល់ រវាងខេត្តជាប់គ្នា

(ខេត្តកំពត)៖ ចាប់ពីវេលាម៉ោងសូន្យ រំលងអធ្រាតឈានចូល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះចាប់ ផ្តើមដាក់ប៉ុស្តិ៍ត្រួត ពិនិត្យត្រង់ចំណុច ព្រំប្រទល់នៃខេត្តជាប់គ្នា ដូចជាព្រំប្រទល់ ខេត្តកំពត-តាកែវ  ,ព្រះសីហនុ  ,កំពង់ស្ពឺ និងខេត្តកែប។

ចំពោះការដាក់គោល ដៅនៅព្រឹកនេះ សមត្ថកិច្ចបានដាក់ រនាំងបិទផ្លូវ ដើម្បីត្រួតពិនិត្យ អ្នកធ្វើដំណើរចេញ ចូល ត្រង់ចំណុចព្រំប្រទល់ ខេត្តជាប់គ្នា​ រួមមាន ព្រំប្រទល់ខេត្តកំពត- ខេត្តព្រះសីហនុ ,ព្រំប្រទល់ខេត្តកំពត -ខេត្តតាកែវ, ព្រំប្រទល់ខេត្តកំពត -ខេត្តកំពង់ស្ពឺ, និងព្រំប្រទល់ខេត្តកំពត -ខេត្តកែប។

សូមបញ្ជាក់ថា ការដាក់ប៉ុស្តិ៍បិទផ្លូវត្រួតពិនិត្យនេះ បានអនុវត្តឡើង បន្ទាប់ពីមានសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយបានសម្រេច ឲ្យបិទផ្លូវចេញ ចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ចំពោះការបិទនេះក្នុងគោល បំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ពីខេត្តមួយទៅខេត្តមួយ។

ដោយឡែកសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជា តំបន់មួយមិនស្ថិតក្រោម វិសាលភាព នៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។ ប៉ុន្តែសេក្តីសម្រេចក៏បាន លើកលែង រាល់ការចរាចរ ដឹកទំនិញផ្សេងៗ តាមផ្លូវគោក ផ្លូវទឹក​ ផ្លូវដែក ,លើកលែងការធ្វើដំណើរ របស់មន្ត្រីរាជ ការសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញ ការងារប្រចាំថ្ងៃ, លើកលែងការធ្វើ ដំណើររបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅ បំពេញភារកិច្ចរបស់ខ្លួន ,រថយន្តសង្គ្រោះបន្ទាន់​ របស់មន្ទីរពេទ្យរដ្ឋ និងឯកជន, រថយន្តពន្លត់អគ្គិភ័យ,រថ យន្តដឹកកម្មករ ទៅកាន់រោងចក្រ សហគ្រាស,រថយន្តដឹកសំរាម,ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ទៅកាន់មន្ទីពេទ្យ និងការធ្វើដំណើរ ដោយមូលហេតុចាំ បាច់ផ្សេងៗ ដោយមានការអនុញ្ញាត ពីអជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបានលើកលែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *