កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកម៉ូតូនិងទូរស័ព្ទដៃ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃច័ន្ទទី០៥ ខែមេសាឆ្នាំ២០២១ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ  មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ក្រោយពីទទួលបាន ពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភឹង ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ ចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1D-8775 នៅចំណុចមុខ ធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ក្នុងខណ:ពេល រូបខ្លួនបានជួបគ្រោះ ថ្នាក់ចរាចរ នៅថ្ងៃ០១ខែមេសាឆ្នាំ២០២១ វេលាម៉ោង០១និង១០នាទីយប់ ។

ក្រោយពីទទួលបានពាក្យ បណ្តឹងខាងលើ លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ទើបឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ២៩ឆ្នាំ ហើយបញ្ជូនមក មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ សាកសួរបន្តតាមនីតិវិធី ។

លោកវរសេនីយ៍.ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីសាក សួរចម្លើយរួច ជនសង្ស័យបានឆ្លើយ សារភាពថា កាលពីថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១និង១០នាទី យប់រូបគេបានជួបគ្រោះ ថ្នាក់ចរាចរមួយនៅមុខ ធនាគារអេស៊ីលីដា ក្នុងក្រុងប៉ោយប៉ែត ហើយរូបគេបាន ក្លែងបន្លំជាបងប្អូន ជនរងគ្រោះដោយលើក បុរសជាជនរងគ្រោះ￸ដាក់លើម៉ូតូកង់៣ ដើម្បីដឹកយកទៅមន្ទីរពេទ្យ បន្ទាប់មករូបគេក៏យកម៉ូតូ និងទូរស័ព្ទដៃរបស់ ជនរងគ្រោះធ្វើ ជាជិះម៉ូតូតាមពីក្រោយ ពេលជិះបានបន្តិចក៏ គេចខ្លួន ហើយយកម៉ូតូនោះ ទៅបញ្ចាំជាមួយ សន្តិសុខម្នាក់ដែល នៅយាមក្លឹបកំសាន្ត ថាច់ដោនបានប្រាក់ ថៃចំនួន៧,០០០បាត (ប្រាំពីរពាន់បាត)។

លោក នួន នីណារ៉ូ មេបញ្ជាការបាន បញ្ជាក់ទៀតថា ក្រោយពីបាន ដឹងរឿងរ៉ាវហើយ លោកបានចាត់តាំងកម្លាំង ឱ្យបន្តចុះទៅដល់ កន្លែងអ្នកទទួលបញ្ចាំ ពេលកម្លាំងទៅដល់ ស្រាប់តែសន្តិសុខ រូបនោះ￸បានដឹងខ្លួន ហើយរត់គេចខ្លួនបាត់ បន្ទាប់សមត្ថកិច្ច រកឃើញម៉ូតូដែលមាន ភិនភាគដូចក្នុងពាក្យ បណ្ដឹងខាងលើ ហើយយកមករក្សា ទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ។

ដោយផ្អែកលើពាក្យ បណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ព្រមទាំងរកឃើញ វត្ថុតាងផងនោះ កម្លាំងនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ក្រុងបានកសាង សំណុំរឿងបញ្ជូនមកបញ្ជា ការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមាន ជ័យចាត់ការបន្ត តាមនីតិវិធីច្បាប់។

ចំណែកម៉ូតូដែលដក ហូតបានត្រូវបានកម្លាំង ជំនាញកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតប្រគល់ ឱ្យម្ចាស់ដើមវិញហើយផងដែរ៕ ដោយលោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *