សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន បញ្ជូនទៅកាន់តុលាការខេត្ត

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ត្រូវ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលគោក ឃ្មុំចុះឃាត់បានខ្លួនភ្លាមៗ ពាក់ព័ន្ធនិងបទល្មើស គ្រឿងញៀនកាលព្រឹក ថ្ងៃទី៣០ខែមិនាឆ្នាំ២០២១ វេលាម៉ោង០៩និង៤៥នាទី នៅចំណុចក្រុមទី៣៩ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិខ្ខបានប្រាប់អោយដឹងថាជនសង្ស័យដេលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះរ៉ើន ខេត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្រុមទី៣៩ភូមិកៀនកែស១ឃុំ គោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយេពីឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ចឆែកឆេរនិង រឹបអូសបានវត្ថុរួមមាន ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិក ព៍ណសថ្លាចំនួន ១៥ ថង់ទម្ងន់ ៣,៥៤ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅចាស់ពាក់ផ្លាក លេខបាត់ដំបង១Q៩១៨៣ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន កម្លាំងនគរបាលនៃ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល កសាងសុំនុំរឿងបញ្ជូន ខ្លួនទៅកាន់ស្នងការ នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕ ដោយលោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *