លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន អញ្ជើញចូលរួម ប្រជុំសម្របសម្រួល និងរកដំណោះស្រាយ ករណីវិវាទដីធ្លីរវាង ប្រជាពលរដ្ឋ១៦៧គ្រួសារ

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នៅវេលា ម៉ោង១៤និង០០នាទីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានអញ្ជើញចូលរួម ប្រជុំសម្របសម្រួល និងរកដំណោះស្រាយ ករីវិវាទដីធ្លីរវាង ប្រជាពលរដ្ឋ១៦៧គ្រួសារ  ជាមួយប្រជាពលរដ្ឋ ពិការក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

និងអ្នកពាក់ព័ន្ធផ្សេងទៀត លើទីតាំងដីដែលរដ្ឋបាលខេត្ត បន្ទាយមានជ័យ ប្រគល់ជូន ដែលមានទីតាំង ស្ថិតក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារចុះជួយដោះ ស្រាយវិវាទដីធ្លីក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវត្តស្រឡៅជ្រុំ ភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ក្នុងពិធីនោះដែរមាន ការអញ្ជើញចូលរួមពី សំណាក់លោកនាយ ឧត្ដមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួ ងការពារជាតិ និង ឯកឧត្តម ទេព ឃុនណាល់ ទីប្រឹក្សាសម្ដេច អគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាល នៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ៕ ដោយលោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *