ប្តីអារកសម្លាប់ប្រពន្ធ រួចរត់គេចខ្លួន អស់រយៈពេលជិយពីរខែ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលចាប់ បានហេីយ???

(ខេត្តកំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់បានអា ក សម្លាប់ប្រពន្ធរបស់ខ្លួន និងគេចខ្លួនបាត់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី ២៩ខែមិនាឆ្នាំ២០២១។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ខ្លួ នបានមានឈ្មោះម៉ីម៉ាប់ភេទ ប្រុសអាយុ៣៥ឆ្នាំ ត្រូវជាប្តីជនរងគ្រោះ ឈ្មោះអឿនរ៉េនអាយុ៣៣ឆ្នាំរស់ នៅក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មត្ថកិច្ចបានប្រាប់អោយ ដឹងបន្តរទៀតថាមុនពេល កើតហេតុនៅយប់រំលង អាធ្រាតកូនតូចអាយុ១ខួប បានយំឃ្លានបៅហើយ បុរសជនសង្ស័យត្រូវប្តី ជនរងគ្រោះបានដាក់ទឹកដោះគោ ឲ្យកូនបៅព្រមទាំង បាននិយាយប្រាប់កូន ថាចាប់ពីពេលនេះ ទៅប៉ាឈប់លែងបំបៅ កូនទៀតហើយដោយ សារម្តាយឯង មានប៉ាថ្មី។

ដោយឭពាក្យប្តីដូច្នោះ ស្ត្រីជនរងគ្រោះត្រូវជាប្រពន្ធ ក៏បានធាក់ប្តីមួយជើង បណ្តាលអោយប្តីផ្ងា ក្រោយ ហើយជនរងគ្រោះ ក៏បានចូលដេកដូចធម្មតា វិញស្រាប់ជនសង្ស័យ ជាប្តីមានចិត្តខឹងនិងស្ត្រី រងគ្រោះធាក់ផងនោះ ក៍ស្ទុះទៅយកកាំបិត ដែលសៀតនឹងជញ្ជាំង យកទៅអារកប្រពន្ធ រហូតដល់ស្លាប់ រួចគេចខ្លួនបាត់ ទុកឲ្យកូនតូចៗចំនួន ៣នាក់កំព្រាម្តាយ ទាំងនៅក្មេង។

សមត្ថកិច្ចបានដឹងបន្ថែម ទៀតថាករណីប្តីសម្លាប់ ប្រពន្ធបន្សល់ទុកអោយ កូនតូចៗនៅកំព្រាប់បែប នេះគឺបណ្តាល មកពីភ្លើងប្រច័ណ្ឌទើប ធ្វើអោយប្តីឈានដល់ សម្លាប់ប្រពន្ធបែបនេះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចក្រោយពីសាកសួរនិងកសាងសុំនុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីចាត់ការបន្តរទៅតាមនិតិវិច្បាប់៕ដោយ លោក សឿនហ៊ារឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *