បុរសជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនរួមទាំង វត្ថុតាងថ្នាំញៀនមួយ ចំនួនធំថែមទៀតផង

(ខេត្តស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរ បាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបាន មេក្លោងជួញដូរ គ្រឿងញៀនឆ្លងដែន ជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជិត ៣គីឡូក្រាម នៅត្រង់ចំណុចបង្គោលទី២ ច្រករបៀង (ផ្លូវទឹកកម្ពុជា-ឡាវ) ស្ថិតភូមិ/ឃុំ ស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង ។

ក្នុងកិច្ចចុះប្រតិបត្តិការ បង្ក្រាបករណីចែកចាយ គ្រឿងញៀនឆ្លងដែនេះ ធ្វើឡើងក្រោមការ ចង្អុលបង្ហាញ របស់ លោកវរសេនីយ៍ឯក ផៃ រស្មី  ស្នងការរងនគរបាល ខេត្តទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន។

ក្នុងកិច្ចចុះប្រតិបត្តិការ សមត្ថកិច្ចកិច្ចបានឃាត់ខ្លួ នជនសង្ស័យបានម្នាក់ ដែលមានឈ្មោះ ផេត សាម៉ន ណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ រស់នៅភូមិហាតសាយឃុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ  និងដកហូតវត្ថុតាង ថ្នាំញៀនចំនួន ៣កញ្ចប់ធំ មានទម្ងន់ ២៩៩០.២ក្រាម។

ក្រោយពីឃាត់ខ្លួនជន សង្ស័យរួចមក កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសុំណុំរឿង បញ្ជូនមកតុលាការ ដើម្បីចាត់បន្តការតាមនីតិវិធីច្បាប់ ៕ ដោយ លោក តេងណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *