ឯកឧត្តម ងួន រតនៈ អញ្ជើញបើក យុទ្ធនាការ ការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អញ្ជើញបើកយុទ្ធនាការ ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលត្រូវចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ របស់សាធារណប្រជានាមិតចិន ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញចំនួន១.៥លានដុស ហើយរដ្ឋាភិបាលបានកំណត់ថ្ងៃទី០១ ខែមេសា ជាថ្ងៃយុទ្ធនាការតាមគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ​ ជូនមន្ត្រីរាជការ​សុខាភិបាល មន្ត្រីនគរបាលជាតិ គ្រូបង្រៀន មន្ទីរអង្គភាព ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងអង្គភាពពាក់ព័ន្ធនានាអស់ទូទាំងខេត្តបាត់ដំបង ៕ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *