អនុភូមិ បានបើកម៉ូតូទៅបុកដើម ត្រសេកដុះអមផ្លូវ បណ្តាលឲ្យបាក់ ក ស្លាប់នៅនិង កន្លែង

(ខេត្តបន្ទាយមានជ័យ)៖ អនុភូមិអំពិលបានបើក ម៉ូតូទៅបុកដើមត្រសេក ដុះអមផ្លូវបណ្តាលឲ្យបាក់ ក  ស្លាប់នៅនិងកន្លែង គេប្រទះឃើញដេកស្លាប់ ក្បែរផ្លូវលំសង្ស័យ ស្រវឹងស្រានៅ វេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូង ផ្លូវចូលភូមិម៉ៅប្រហែល ២៥០ម៉ែត្រ ស្ថិតក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរង គ្រោះឈ្មោះ យឹម ព្លឿន ភេទ ប្រុស អាយុ៦០ឆ្នាំ ជាអនុភូមិអំពិល មានទីលំនៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ឲ្យ ដឹងទៀតថាមុនពេល កើតហេតុនោះជនរងគ្រោះ បានបើកម៉ូតូម៉ាក ហុងដាទ្រីមសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T.6290 ពីជើងទៅត្បូងលុះបើកដល់ ចំណុចកើតហេតុបើក ម៉ូតូជ្រុលទៅបុក ដើមត្រសេកបណ្តាលឲ្យ ដួលបាក់កស្លាប់ នៅនឹងកន្លែង ។សមត្ថកិច្ចថាជនរងគ្រោះ សង្ស័យបើកម៉ូតូក្នុង ស្ថានភាពស្រវឹង សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារយក ទៅចាត់ចែង ធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះ សពតែម្តង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *