បុរសម្នាក់ត្រូវនគរបាល វាយខ្នោះដៃភ្លាមៗហើយ បញ្ជូនទៅតុលាការក្នុង ករណីចោកលុយ អាជីវករតាម ប្រព័ន្ធបច្ចេកវិទ្យា

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមពាក្យបណ្ដឹង របស់អាជីករស្តីពី បុរសម្នាក់ក្នុងករណី ចោកលុយអាជីវករ តាមប្រព័ន្ធបច្ចេកវិទ្យា ។ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ខេត្តបន្ទាយមានជ័យ បានឲ្យការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ  នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា និងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាននាក់ ឈ្មោះ គង់ ដា ហៅទិ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចជិតផ្សារ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  និងនាំយកមកការិយា ល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យ ដឹងទៀតថាជនសង្ស័យឈ្មោះ គង់ ដា ហៅទិ កន្លងមកបានធ្វើ សកម្មភាពករណី ប្រើប្រាស់បណ្តាញសង្គម Line កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឲ្យ ជនរងគ្រោះវេលុយ ពីប្រទេសថៃ តាមរយៈធនាគារថៃ ផានិត ចំនួន ៣០៣.៨០០បាត ហើយឲ្យវេរប្រាក់ បាទទៅជាលុយ ដុល្លារស្មើរចំនួន ៩.៩០៥ដុល្លា តាមរយៈក្រុមហ៊ុន វេរប្រាក់មួយទៅឲ្យ ជនសង្ស័យ។

ក្រោយពីជនល្មើស បានទទួលលុយរួច គណនីធនាគាររបស់ ជនរងគ្រោះក្នុងប្រទេសថៃ មានបញ្ហា ដោយត្រូវបាន បិទបណ្តោះអាសន្ន ដោយលុយចំនួន ៣០៣.៨០០បាទនោះ ត្រូវបានម្ចាស់លុយប្តឹង ធនាគារថៃដកលុយ ត្រលប់មកវិញ។

ជនសង្ស័យគេចបាត់ ដោយសារការយក ចិត្តទុកដាក់ធ្វើការស្រាវ ជ្រាវរហូតឃាត់ខ្លួនជន សង្ស័យបានហើយ បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *