​ឪពុកម្តាយទៅចូលរួមបុណ្យ សាច់ញាតិក្នុងភូមិចប់ ត្រឡប់មកផ្ទះវិញស្រាប់ តែកូនលង់ទឹកស្លាប់យ៉ាង អាណោចអាធ័ម

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមគ្រួសារមានឪពុកម្តាយ ទៅចូលរួមបុណ្យសាច់ ញាតិក្នុងភូមិចប់ បានត្រឡប់មកផ្ទះវិញ ស្រាប់តែកូនជាទី ស្រឡាញ់លង់ទឹកស្រះ ស្លាប់យ៉ាងអាណោចអាធ័ម គ្មានអ្នកណាដឹង ឲ្យនៅចាំផ្ទះម្នាក់ឯង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថាកុមារារងគ្រោះ មានឈ្មោះម៉ុល ឧស្សា ភេទស្រី អាយុ៧ឆ្នាំ មាន ឪពុកឈ្មោះមៀន សុខុល អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះថន ស្រីអាយុ៣៩ឆ្នាំ នៅភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ឲ្យ ដឹងទៀតថាមុនពេល កើតហេតុឪពុកម្តាយ ក្មេងស្រីរងគ្រោះ បាននាំគ្នាទៅ ចូលរួមក្នុងកម្មវិធី បុណ្យសាច់ញាតិក្នុងភូមិ ឲ្យកូនដែលរងគ្រោះ នោះនៅចាំផ្ទះម្នាក់ឯង ។

នៅពេលត្រឡប់ពីកម្មវិធី បុណ្យវិញមកដល់ ផ្ទះមិនឃើញកូន មកហូបបាយ ដោយចាំមើលយូរ ពេក គាត់បានទៅសួរអ្នកជិតខាង គេថាមិនដឹងទៅណាទេ ដោយមានការសង្ស័យ ក្មេងទៅងូតទឹកដើរមើល ស្រះទឹកដែលនៅ ចម្ងាយពីផ្ទះ១០០ម៉ែត្រ ស្រាប់តែឃើញស្បែក ជើងនៅមាត់ស្រះ បន្ទាប់មកក៏នាំគ្នា ចុះរាវរកក៏ប្រទះឃើញ សពក្មេងស្រីបានស្លាប់ ក្នុងទឹកស្រះមិនដឹង តាំងពីពេលណានោះទេ ។ សពក្មេងស្រីបានប្រគល់ ជូនក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី បន្ទាប់នគរបាលពិនិត្យ ធ្វើកោសល្យវិច្ច័យរួច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *