ផ្ទះធ្វើអំពី ឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី១ខ្នងមានទំហំ ៤ម X​៥ម ត្រូវបានដួលរលំ រមូរចូលគ្នាខូចខ្ទេចខ្ទី អស់ដោយសារ តែខ្យល់កន្រ្ទាក់

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ១ខ្នងមានទំហំ ៤ម X​៥ម ត្រូវបាន ដួលរលំរមូរចូលគ្នា ខូចខ្ទេចខ្ទីអស់ដោយ សារតែខ្យល់កន្រ្ទាក់ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយរងរបួសមនុស្សធ្ងន់១នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ នៅទីនោះជួយដឹក ទៅព្យាបាលនៅមន្ទីរ ពេទ្យភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរ បាលស្រុកម៉ាឡៃ បានឲ្យដឹងថា កណ្តាលថ្ងៃត្រង់ ថ្ងៃទី៣០ មានបាតុភូតខ្សល់កួច យ៉ាងខ្លាំងចំណុចបឹងជង្រុក ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ  ខ្សល់កួចនោះបានវិល កួចចំផ្ទះស្ត្រីវ័យចំណាស់ ម្នាក់ ឈ្មោះ រី អាយុប្រហែល៥៣ ឆ្នាំពេលជនរងគ្រោះកំពុងនៅក្នុងផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះដែល នៅប្រចាំការទីនោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យបានទាន់ពេល។

លោកអធិការបាន បញ្ជាក់ថាផ្ទះដែលរងនូវ ការខូចខាតដោយ ខ្សល់កួចនោះធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សង់ជាប់នឹងដី មានទំហំ ៤ម X​៥ម ត្រូវបានដួលរលំរមូរ ចូលគ្នាខូចខ្ទេចខ្ទីអស់ រួមទាំង សម្ភារៈ នៅក្នុងផ្ទះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *