ជនសង្ស័៤នាក់មានប្រុស ស្រីផ្តុំក្បាលគ្នាលក់ និងជក់ថ្នាំញៀនត្រូវ កំលាំងនគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀនក្រុងឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ​ជនសង្ស័៤នាក់មានប្រុស ស្រីផ្តុំក្បាលគ្នាលក់ និងជក់ថ្នាំញៀនត្រូវកំលាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ក្រុងឃាត់ខ្លួននៅព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី កាន់ សៀង អធិការរងនគរ បាលក្រុងសិរីសោភ័ណ ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាក្រោយពី ទទួល បានព័ត៌មានពី ប្រជាពលរដ្ឋ ថាមានស្រី ប្រុសកំពុងជក់  លក់ថ្នាំញៀនលោក បានដឹកនាំកម្លាំងជំនាញ ផ្នែកប្រឆាំងគ្រឿង ចុះស្រាវជ្រាវ ឈានដល់បង្រ្កាបសង្ស័យ ជួញដូរ១នាក់ ឈ្មោះថាត់ ចាន់ថា ភេទប្រុសអាយុ៤៣ឆ្នាំ  ដកហូត សម្ភារះ ម្សៅក្រាម សថ្លាចំនួន១កូនថង់ បំពង់ទាម៉ូមែត្រចំនួន២ ដែកកេះ២ទូរស័ព្ទ ២គ្រឿង ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ នៅអធិការដ្ឋាន ។

លោក អធិការរង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានចម្លើយ សារភាពរបស់ឈ្មោះថាត់ ចាន់ថា  លោកបានបន្តដឹក នាំកម្លាំងចុះបង្រ្កាប ជនសង្ស័យ លក់ថ្នាំញៀនចំនួន ២នាក់ទៀត១ឈ្មោះ សម្រស់ បូរី ហៅខ្លា ភេទប្រុសអាយុ២៩ឆ្នាំ ២ឈ្មោះ ដួង ស្រីមុំភេទស្រីអាយុ៣១ឆ្នាំ និងឆែកឆេរដក ហូតសម្ភារ: ម្សៅក្រាមស ថ្លាចំនួន២ កូនថង់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក wy  ចំនួន៩គ្រាប់ដបជក់ ចំនួន២ដែក កេះចំនួន២បំពង់ទា ម៉ូម៉ែតចំនួន១ថង់ សំរាប់ច្រកថ្នាំញៀនមួយចំនួន បំពង់ប៉ឺតមួយចំនួន ទូរស័ព្ចចំនួន៥ គ្រឿង។

នៅថ្ងៃដដែលនោះ ដែរបន្តទៅឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះឡាយ ស្រី ភេទស្រីអាយុ៣៤ឆ្នាំ នៅភូមិ៤ សង្កាត៉ព្រះពន្លា ក្រុងសិរីសោភ័ណនិង ឆែកឆេរដកហូត ម្សៅក្រាមសថ្លា ដាក់ក្នុងបំពង់ ប៉ឺតចំនួន២០កំណាត់ បំពង់ប៊ឺតមួយចំនួន ដបជក់ចំនួន១ សំបក ថង់មួយចំនួនបំពង់ កែវទាម៉ូម៉ែត្រ ចំនួន២ ទូរស័ព្ទចំនួន៣គ្រឿង។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន បានបញ្ជាក់ថាជនសង្ស័យ ប្រុស ស្រីចំនួន៤នាក់ ត្រូវបានកម្លាំង នគរបាលជំនាញ រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *