ក្មេងប្រុសម្នាក់ខឹងនិង បងស្រីស្តីបន្ទោសពីរឿង ដើរលេងហើយថែម ទាំងទះកំផ្លៀង៣ដៃ ខឹងខ្លាំង រត់ទៅចង ក សម្លាប់ខ្លួនបានសម្រាច

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសចិត្តខ្លាំងម្នាក់ខឹង និងបងស្រីស្តីបន្ទោស ពីរឿងដើរលេងបន្តិចបន្ទួច ហើយថែមទាំង ទះកំផ្លៀង៣ដៃទៀត រត់ទៅចង ក សម្លាប់ខ្លួនបានសម្រេច គេប្រទះឃើញនៅវេលាម៉ោង ២រសឿលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍អូរអំបិល បានប្រាប់អ្នកព័ត៍មានឲ្យ ដឹងថាក្មេងប្រុសដែលចង ក សម្លាប់ខ្លួនមានឈ្មោះ រឿន បញ្ញា អាយុ ១២ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

នគរបាលប៉ុស្តិ៍អូរអំបិល បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ក្មេងប្រុសនេះ បានខឹងនិងបងស្រីស្តី បន្ទោសពីរឿងដើរលេង ទាំងទាំងថ្ងៃមិនខិតខំរៀនសូត្រ ហើយបានទះកំផ្លៀង ចំនួន៣ដៃបន្ថែមទៀង ក៏បានយកខ្សែរនីឡុង កាវសម្រាប់ចងមុងប្រវែង ប្រហែលជិត៣ម៉ែត្រ រត់ទៅចងកហ្នឹងដើម អាកាស្យាកំពស់ប្រហែល២ម៉ែត្រកន្លះពីដី ចំងាយពីផ្ទះប្រហែល១៣០ម៉ែត្រ ខាងកើតផ្ទះក្នុងកម្ពោតព្រៃ ភ្លាមៗនោះដោយមានការ មិនទុកចិត្តបងប្អូនក៏ បានដើរតាមរកក៏ប្រទះ ឃើញកុមារ៉ានេះបានចង ក រួចទៅហើយ បន្ទាប់មកបាននាំ គ្នាធ្វើការសង្គ្រោះដឹកយក ទៅមន្ទីពេទ្យបង្អែក សិរីសោភ័ណ ពេលទៅដល់ គ្រូពេទ្យបានពិនិត្យ ឃើញថាជនរងគ្រោះបាន បាត់បង់ជីវិតទៅហើយ រួចក៏បានដឹកសពត្រឡប់មកផ្ទះ។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្មេងប្រុសរូបនេះ កន្លងមកតែងតែ គម្រាមក្រុមគ្រួសារពី ចង់ចងក សម្លាប់ខ្លួន ពេលគេខឹងម្តងៗ សពត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសាររៀបចំធ្វើ បុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យនិង ធ្វើកោសល្យវិច្ច័យរួច ដោយសារតែក្មេង នេះវិនាសខ្លាំង បង និង ម្តាយឪពុកស្មើរ ឲ្យព័ត៍មានកុំឲ្យដាក់ ឈ្មោះពួកខ្លួននាំ តែខ្មាសគេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *