គួរឲ្យអាសូរកូនតូច លេងក្រោមគោយន្ត ឪពុកឡើងបើកមិនបានមើល កិនស្លាប់ភ្លាមៗគួរឲ្យរន្ធត់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេម្នាក់ចូលទៅលេងក្រោម រ៉ឺម៉កគោយន្តកន្ត្រៃពេល ឪពុកលើដាក់ដំឡូង មីមិនបានជាមើល កូនបើកចេញបណ្តាល ឲ្យកិនកូនស្លាប់នៅនិង កន្លែងនៅវេលាម៉ោង២ រសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២១ នៅចំណុចគោកវល្លិ៍ប្រេង ចម្ងាយប្រមាណ១០គ.ម ខាងជើងភូមិ គោកសំរោងលិច  ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថាកុមារ៉ា រងគ្រោះមានឈ្មោះ វ័ន វ៉ាន់អ៊ី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ លឹម ម៉ុន ប្រុស អាយុ៣៧ឆ្នាំ និង ម្តាយ ឈ្មោះ សយ សាវង្ស អាយុ៣៤ ជាពលរដ្ឋរស់ នៅភូមិទានកាំ ឃុំទានកាំ ស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ ថានៅមុនពេលកើតហេតុ ឈ្មោះ លឹម ម៉ុន និង ប្រពន្ធ ឈ្មោះ សយ សាវង្ស ទាំង២នាក់ប្តី ប្រពន្ធ បានមកស៊ីឈ្នួល ដកមើមដំឡូងមីឲ្យគេ នៅចំណុចគោកវល្លិ៍ប្រេង ចម្ងាយប្រមាណ១០គ.ម ខាងជើងភូមិគោកសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកនៅពេល ដកដំឡូងរួច២នាក់ប្តីប្រពន្ធ ដើរ បានប្រមូលមើមដំឡូងមី ដាក់លើគោយន្តកន្ត្រៃ អស់មួយកន្លែង បើកទៅយកមួយកន្លែងទៀត ប៉ុន្តែមិន បានចាប់អារម្មណ៍ ថាកូននៅលេងក្រោម គោយន្តពេលបើកចេញ ទៅជាន់កូនកំពុងលេង ក្រោមរ៉ឺម៉កគោយន្ត ជាន់ចំក្បាលបណ្តាល ឲ្យស្លាប់ភ្លាមៗ ។ សពក្មេងប្រុស ត្រូវបានឪពុកម្តាយ នាំយកមក ធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោក សង្រែងនៅផ្ទះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *